សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា គ្រាដែលទិវា ឯករាជ្យ ថៃ្ង ទី២ ខែកញ្ញា ជិតមក ដល់ ប្រជាជនវៀតណាម មាន អា រម្មណ៍ រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង ការចងចាំអំពីវីរភាព ក្លា ហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ យុត្តិ ធម៌។ ទឹកចិត្តស្នេហាជាតិ និង ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន សិទ្ធិ ស្វ័យសម្រេច តែងតែត្រូវបាន ចង ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ ផ្តើម នៃយុគសម័យថ្មី ដែលកំណត់ ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។ 

សម្តេចតេជោបានគូសរំលេចថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ ឆ្នាំ មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា កម្លាំង ជំរុញសម្រាប់ បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។

សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ យ៉ាង ស្វា ហាប់ក្នុង ការ អភិ វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ សម្ដេចតេជោបានបង្ហាញ ជឿ ជាក់ ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ បក្សកុម្មុយនីស្តវៀត ណាម ដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខ ដឹក នាំរដ្ឋាភិបាល និងប្រជា ជន វៀតណាម នឹងសម្រេចបានទិសដៅសហ ស្សវត្សរ៍ ចំនួន ពីរ៖

ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស កុម្មុយ នីស្ត វៀតណាម 

ទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល កម្រិត ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា ធិបតេយ្យ វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ លើឆាក តំបន់ និងអន្តរជាតិ៕