ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកព្រិន្ទបាលឯក ណៃ ចន្នី ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកព្រិន្ទបាលឯក ណៃ ចន្នី ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]

ព្យុះភ្លៀងដ៏ខ្លាំងនៅចិន ស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន 

នៅថ្ងៃទី០១ខែសីហាននេះ ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់នៅទីក្រុងប៉េកាំងបានបណ្តាលឱ្យមនុស្សស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន ខណៈអ្នកស្រុកជាង ៣០០,០០០ នាក់បានរងផលប៉ះពាល់ និងផ្ទះចំនួន ២៤,០០០ ខ្នងរងការខូចខាត។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ NDTV ។ ទូរទស្សន៍ NDTV ផ្សាយថា ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​មនុស្ស​ចាស់​៣១​នាក់​នៅ​មណ្ឌល​ថែទាំ​មួយ​ក្នុង​សង្គាត់ Miyun រីឯអ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ ៤នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ អាជ្ញាធរចិនបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់ ២៩ […]

នៅតែបន្តជួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះដឹកនាំបញ្ជាផ្ទាល់ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាំង៩គោលដៅ

ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]

ឈឺចាប់រឿងចោរសៀមពេក តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ស្នើឱ្យលោក ហ្វៃ សំអាង ផលិតជាសាច់រឿង ! 

ដោយសារឈឺចចិត្តនិងមានអារម្មណ៍ឈឺចាប់រឿងចោរ សៀម ផ្ទុះសង្រ្គាមចង់ដណ្តើមទឹកដី កម្ពុជា ធ្វើឱ្យតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ស្នើទៅអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង ឱ្យផលិតជាសាច់រឿងឡើងដើម្បីឱ្យពិភពលោកកាន់តែដឹងច្បាស់ពីសណ្តាន សៀម ដោយអ្នកនាងនិងគ្រួសារចូលរួមថតដោយមិនគិតថ្លៃ ។  ថ្វីដ្បិតតែស្ថានការណ៍នៅព្រំដែនបានស្ងប់ស្ងាត់ មិនមានការវាយប្រហារតទៅទៀត តែអារម្មណ៍ប្រជាជន នៅតែពុំទាន់ស្ងប់នៅឡើយទេ ។ សម្រាប់តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសារនៅថ្ងៃទី ៣១ ខែ កក្កដា […]

កងទ័ពថៃបង្ខំចិត្តចេញមុខសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានបរាជ័យក្នុងការប៉ុនប៉ងវាយដណ្តើមកាន់កាប់តំបន់ប្រាសាទតាក្របី

សារព័ត៌មានក្នុងស្រុក Thai PBS បានផ្សាយយោងសម្តីអ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree នៅថ្ងៃទី៣១ ខែកក្កដា បានទទួលស្គាល់ថា មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា កងទ័ពថៃបានព្យាយាមដណ្តើមកាន់កាប់ទាំងប្រាសាទតាក្របី និងភ្នំ៣៥០ តែមិនបានអាចកាន់កាប់ទីតាំងទាំងពីរនេះបាន។ លោកបានប្រាប់ប្រជាជនថៃថា បច្ចុប្បន្ន ទាំងប្រាសាទតាក្របី ទាំងភ្នំ៣៥០ ដែលនៅជាប់នឹងប្រាសាទ ហើយដែលត្រូវបានគេចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រគ្រប់គ្រងលើប្រាសាទ ត្រូវស្ថិតក្រោមការកាន់កាប់ទាំងស្រុងដោយកងទ័ពកម្ពុជា។ កាលដែលទាហានថៃភូតភរកុហកពលរដ្ឋខ្លួនឯង […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក ពោ វ៉ៃ ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកអនុសេនីយ៍ឯក ពោ វ៉ៃ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]

BREAKING: ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩% 

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ គួរជម្រាបថ ប្រធានាធិបតី […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ […]

រដ្ឋាភិបាលយោធា មីង អ៊ុងឡាំង បិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកល

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា របស់នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។​ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដោយស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។  គួរឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រមុខក្រុមប្រឹក្សារដ្ឋលោក មីង អ៊ុងឡាំង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន […]

កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា

លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា កាល​ពី​ថ្ងៃ​ទី៣០​ខែ​កក្កដា​ឆ្នាំ​ បានប្រកាស​ថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន​នា​ខែ​កញ្ញា​ខាង​មុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ លោក Carney បាននិយាយ​ថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។ លោកបាន​បន្ថែម​ថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​៨០។ យើង​មាន​បំណង​ធ្វើ​ដូច្នេះ ដោយសារ​តែ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្តេជ្ញា​ដឹកនាំ​កំណែទម្រង់​ចាំបាច់​ជា​ច្រើន។ […]

5
Promotion