អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattapol Nakpanit នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យបញ្ឈប់ជំនួយយោធាទាំងអស់ដល់កម្ពុជា និងបញ្ជូននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យការពារជាតិថៃ(NDC) ត្រឡប់ទៅប្រទេសកំណើតវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។ សម្រេចចិត្តរបស់លោក Nattapol បន្ទាប់ពីមានការបាញ់គ្នានៅតាមព្រំដែន។ លោកកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីថៃផងនោះ បានបញ្ជាក់ថា លោកបានបញ្ជាឱ្យផ្អាកការផ្លាស់ប្ដូរការហ្វឹកហ្វឺនយោធាជាមួយកម្ពុជា។ លោកថា និស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅ NDC សម្រាប់ឆ្នាំសិក្សា២០២៤ ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នា […]
Author: rotha
កាសែតល្បីឈ្មោះ CNA ផ្សាយថា កម្ពុជាជំរុញឲ្យថៃបញ្ជូនទាហានដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញ
សារព័ត៌មានរបស់សិង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដានេះ បានផ្សាយថា កម្ពុជាបានអំពាវនាវឱ្យថៃធ្វើការបញ្ជូនទាហាន ២០នាក់មកវិញ ដែលទាហានថៃបាននិយាយថាត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ CNA ផ្សាយថា ប្រទេសទាំងពីរបានព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃអង្គារបន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល ៥ថ្ងៃដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់នៅភាគីទាំងពីរ ដែលជាការផ្ទុះចុងក្រោយនៃជម្លោះដ៏រ៉ាំរ៉ៃលើប្រាសាទព្រំដែនរវាងប្រទេសទាំងពីរ។ ទីក្រុងបាងកកបាននិយាយថា មិនមានរបាយការណ៍អំពីអំពើហឹង្សាក្នុងអំឡុងពេលយប់រហូតដល់ម៉ោង ៧ ព្រឹកនោះទេ បន្ទាប់ពីភាគីទាំងពីរបានផ្លោងការចោទប្រកាន់អំពីការបំពានបទឈប់បាញ់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា […]
ខណៈកំពុងអនុវត្តបទឈប់បាញ់! អ្នកជំនួញអាមេរិក អបអរសាទរលទ្ធផលចរចារពាណិជ្ជកម្មអាមេរិក និងកម្ពុជា
តាមរយៈលើបណ្តាញសង្គមនាព្រឹកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានប្រកាសអបអរសាទរ លទ្ធផលចរចារពាណិជ្ជកម្ម ( Trade Deal) អាមេរិកជាមួយកម្ពុជា។ ការប្រកាសរបស់អ្នកជំនួញអាមេរិករូបនេះ ធ្វើឡើងក្រោយលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី៣០ ខែកក្កដា បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានិងថៃហើយ ប៉ុន្តែលោក […]
ផ្លូវ ៣ខ្សែនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ រងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ
រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មន្ទីរសាធារណការ រកឃើញការខូចខាតផ្លូវ ៣ខ្សែ ទី១-ផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្នាក់ដឹកនាំកងទ័ពទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ
ឆ្លើយតបទៅនឹងការចោទសួរហេតុអ្វីបានជារដ្ឋាភិបាលមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៣១ កក្កដានេះ បានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ […]
៩គោលដៅ! សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនបន្តជួយផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ ៦ គោលដៅ និងខេត្តព្រះវិហារ ៣ គោលដៅ ដែលមានចំនួនសរុបជាង ៥ម៉ឺននាក់។ បេសកកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
តារាចម្រៀង ខាន់ ជេមស៌ « ទោះបងប្អូនខ្លះមើលមិនឃើញទង្វើល្អរបស់ខ្ញុំ ខ្ញុំនៅតែបន្តធ្វើអំពើល្អ » !
ក្នុងអំឡុងសង្រ្គាមជាមួយ ថៃ មានសិល្បករនិងសប្បុរជនជាច្រើនបានចូលរួមជួយតាមរយៈការផ្តល់ជាថវិការ និងសម្ភារៈផ្សេងៗជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងរងទុក្ខ ក្នុងនោះតារាចម្រៀង ខាន់ ជេមស៌ ក៏បានចូលរួមចំណែកជួយផងដែរ ប៉ុន្តែអ្វីដែលលោកមិនសប្បាយចិត្តនោះ បែរជាមានបងប្អូនខ្លះមើលមិនឃើញទង្វើល្អរបស់លោកទៅវិញ ។ លោក ខាន់ ជេមស៌ បាននិយាយថា « ចាប់តាំងពីមានទំនាស់ជាមួយប្រទេស សៀម ខ្ញុំបានទៅសួរុខទុក្ខបងៗ វីរកងទ័ពជួរមុខ និងឧបត្ថម្ភទឹកប្រាក់ ៥ពាន់ដុល្លារ អង្ករ២០តោន ។ បងប្អូនខ្លះមិនបានឃើញនូវអ្វីដែលខ្ញុំធ្វើ ហើយខ្លះទៀតមិនបានយកចិត្តទុកដាក់លើទង្វើល្អៗរបស់ខ្ញុំ ។ […]
ក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន នឹងចុះទៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃស្អែកនេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះជាប់ផ្ទាល់ប្រចាំគោលដៅទាំង៩ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ខេត្តឧត្តរមានជ័យ និងព្រះវិហារ
ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]
សម្តេចតេជោ ហ៊ុន សែន មិនបានសម្រាកច្រើនទេ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ។ យប់មិញសម្តេចសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ លើបណ្តាញសង្គមនារសៀលនេះ សម្តេចតេជោ ថ្លែងថា «កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព»។ សម្តេចតេជោថ្លែងបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ដោយអំពាវនាវឲ្យជនរួមជាតិសូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕
