ឈឺចាប់រឿងចោរសៀមពេក តារាចម្រៀងពហុជំនាញ ខាត់ សុឃីម ស្នើឱ្យលោក ហ្វៃ សំអាង ផលិតជាសាច់រឿង ! 

ដោយសារឈឺចចិត្តនិងមានអារម្មណ៍ឈឺចាប់រឿងចោរ សៀម ផ្ទុះសង្រ្គាមចង់ដណ្តើមទឹកដី កម្ពុជា ធ្វើឱ្យតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ស្នើទៅអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង ឱ្យផលិតជាសាច់រឿងឡើងដើម្បីឱ្យពិភពលោកកាន់តែដឹងច្បាស់ពីសណ្តាន សៀម ដោយអ្នកនាងនិងគ្រួសារចូលរួមថតដោយមិនគិតថ្លៃ ។ 

ថ្វីដ្បិតតែស្ថានការណ៍នៅព្រំដែនបានស្ងប់ស្ងាត់ មិនមានការវាយប្រហារតទៅទៀត តែអារម្មណ៍ប្រជាជន នៅតែពុំទាន់ស្ងប់នៅឡើយទេ ។ សម្រាប់តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះសារនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៥នេះថា « បងប្រុស ហ្វៃ សំអាង ផលិតសាច់រឿង ២៤ កក្កដា ឆ្នាំ ២០២៥ ជាតិ ខ្មែរ ឈឺចាប់ជាមួយចោរ សៀម មួយរឿងមកបង ។ ខ្ញុំនិងប្តី ព្រមទាំងកូនថត់អត់យកលុយទេ » ។ 

ក្រឡេកមកមើលអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង វិញ តបដោយមិនរុញរាចិត្តថា « « អរគុណច្រើនប្អូនស្រី ខាត់ សុឃីម ដែលនឹកឃើញដល់បង រឿងនេះកំពុងពិភាក្សា និងឆ្លងថ្នាក់លើសិន អរគុណច្រើនចំពោះទឹកចិត្តបងប្អូនជនរួមជាតិយើងដែលមានឆន្ទះ មនសិការស្នេហាជាតិ មាតុភូមិ រួមសាមគ្គីគ្នា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាឈ្នះលើសមរភូមិមុខ និង សមរភូមិការទូត » ។

មកទល់ពេលនេះសិល្បករសិល្បការិនីខ្មែរជាច្រើននៅតែបន្តសកម្មភាព និងធ្វើវិដេអូផ្សេងៗតាមជំនាញរបស់ខ្លួន ដើម្បីបង្ហាញពិភពលោកឱ្យឃើញថា ចោរសៀមជាអ្នកវាយប្រហារមកលើកម្ពុជា មុន ៕