ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងនាថ្ងៃ២៩ ខែកក្កដានេះថា៖ «អ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ»។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ […]
Author: rotha
រដ្ឋមន្ត្រីក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃ២៩ ខែកក្កដានេះថា៖ «កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ »។ ឯកឧត្តមទៀ សីហា រៀបរាប់ថា យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ឯកឧត្តម បាមលើកឡើងថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា […]
ទឹកជំនន់នៅចិនឆក់យកជីវិតមនស្ស ៣០នាក់ហើយ!
ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បណ្តាឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀស នៅ Miyun និង Yanqing ដែលជាសង្កាត់ព្រៃភ្នំរបស់ប្រទេសចិន។ តាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃអង្គារនេះ ភ្លៀងបន្តធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍រហូតដល់ ៥៤៣មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយមានការខូចខាតផ្លូវថ្នល់ ដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាង ១៣០ និងការកើនឡើងកម្ពស់ទឹកទន្លេដែលជំរុញឱ្យមានការរំដោះទឹកពីទំនប់ទឹក។ ជាឆ្លើយតបភ្លាមៗ ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបទបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះទាន់ពេល […]
នៅថ្ងៃទី២៩កក្កដា សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ៩គោលដៅជាង ៥ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដានេះ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនគ្រប់គោលដៅទាំង ៩ទីតាំង គឺនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិក្តៅក្នុងនោះទិសឧត្តរមានជ័យមាន ៦គោលដៅ និងទិសព្រះវិហារ ៣គោលដៅសរុបជាង ៥ម៉ឺននាក់។ បេសកកម្មផ្គត់ផ្គង់ការហូបចុកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជា ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម […]
លោកឧកញ៉ា ឡេង និមល តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧកញ៉ា ឡេង និមល តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ […]
ប្រធានាធិបតី ត្រាំ ឯកភាពឲ្យអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា-ថៃ
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចម្សិលមិញ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមផ្ទាល់ខ្លួនបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ បើតាមសម្តេចាថិបតី ប្រធានាធិបតី ត្រាំយល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព […]
ចុះសមរភូមិផ្ទាល់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម, ឯកឧត្តម មាន ចាន់យ៉ាដា បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកទាំង ៦គោលដៅជាង ៣ម៉ឺននាក់ខេត្តឧត្តរមានជ័យ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តឧត្តរមានជ័យជាង ៥ពាន់គ្រួសារ ជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។ បន្ទាប់ពីផ្គត់ផ្គង់គ្រាន់ទិសឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ អ្នកឧកញ៉ា […]
សរុបជាង ៥ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ផ្គត់ផ្គង់ខេត្តឧត្តរមានជ័យ ៦គោលដៅ កំពុងឆ្ពោះទៅខេត្តព្រះវិហារ ៣គោលដៅបន្ថែមទៀត ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តឧត្តរមានជ័យជាង ៥ពាន់គ្រួសារ ជាង ៣ម៉ឺននាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។ នៅថ្ងៃចន្ទនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បង្ហាញការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខសោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ។ នេះបើតាមការផ្សាយរបស់អង្គស្នងការនគរបាលជាតិនាថ្ងៃទី២៨ ខែកក្កដា នេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា៖«ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត»។ ដោយឡែក ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ […]
តារាកំប្លែង យាយយ៉យ ចូលរួមបាតុកម្មជាមួយបងប្អូន ខ្មែរ នៅ អាមេរិក បង្ហាញពីទឹកចិត្តស្នេហាជាតិ ! (វីដេអូ)
សមរភូមិកំពុងក្តៅ តារាកំប្លែង យាយ យ៉យ បានប្រើប្រាស់សម្លេងរបស់ខ្លួនព្រមទាំងបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើន នៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងចង់ប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បានសន្តិភាព ។ តាមរយៈវិដេអូខ្លឹដែលតារាកំប្លែង យាយ យ៉យ បានបង្ហាញនេះ គឺអ្នកស្រីកំពុងតែស្ថិតនៅក្នុងទឹកដី អាមេរិក ដែលបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើនដើម្បីប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ […]
