ក្នុងអំឡុងសង្រ្គាមជាមួយ ថៃ មានសិល្បករនិងសប្បុរជនជាច្រើនបានចូលរួមជួយតាមរយៈការផ្តល់ជាថវិការ និងសម្ភារៈផ្សេងៗជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងរងទុក្ខ ក្នុងនោះតារាចម្រៀង ខាន់ ជេមស៌ ក៏បានចូលរួមចំណែកជួយផងដែរ ប៉ុន្តែអ្វីដែលលោកមិនសប្បាយចិត្តនោះ បែរជាមានបងប្អូនខ្លះមើលមិនឃើញទង្វើល្អរបស់លោកទៅវិញ ។

លោក ខាន់ ជេមស៌ បាននិយាយថា « ចាប់តាំងពីមានទំនាស់ជាមួយប្រទេស សៀម ខ្ញុំបានទៅសួរុខទុក្ខបងៗ វីរកងទ័ពជួរមុខ និងឧបត្ថម្ភទឹកប្រាក់ ៥ពាន់ដុល្លារ អង្ករ២០តោន ។ បងប្អូនខ្លះមិនបានឃើញនូវអ្វីដែលខ្ញុំធ្វើ ហើយខ្លះទៀតមិនបានយកចិត្តទុកដាក់លើទង្វើល្អៗរបស់ខ្ញុំ ។ តែទោះជាយ៉ាងណា ខ្ញុំនៅតែបន្តធ្វើអំពើល្អ ព្រោះខ្ញុំធ្វើដោយចិត្តស្មោះសម្រាប់ជាតិ មិនមែនសម្រាប់ការកោតសរសើរនោះទេ » ។
ថ្វីដ្បិតតែមានមានអារម្មណ៍មិនសូវសប្បាយចិត្តចំពោះអ្នកខ្លះមិនបានឃើញនូវអ្វីទង្វើរដ៏ល្អរបស់ខ្លួនក្តី តែតារាចម្រៀង ខាន់ ជេមស៌ បានបេ្តជ្ញាចិត្តបន្តធ្វើអំពើល្អនេះជាបន្តទៀត ព្រោះនេះមិនមែនជាលើកទីមួយនោះទេដែលលោកតែងតែចូលរួមជួយសង្គមនោះ ។
ក្រឡេកមកមើលអ្នកគាំទ្រតារាចម្រៀងលោក ខាន់ ជេមស៌ វិញ ម្នាក់ៗបានសរសើរនូវទឹកចិត្តដ៏ល្អរបស់លោក ខាន់ ជេមស៌ ព្រមទាំងបានខមមិននូវពាក្យពេចន៍ល្អៗឱ្យលោកបន្តធ្វើនូវអំពើល្អនេះជាបន្តទៀត មិនថាមានអ្នកមើលឃើញ ឬគ្មានអ្នកមើលឃើញអំពើល្អរបស់លោកក្តី ៕


