សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ។ យប់មិញសម្តេចសម្រាកបានជាង២ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។

លើបណ្តាញសង្គមនារសៀលនេះ សម្តេចតេជោ ថ្លែងថា «កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព»។
សម្តេចតេជោថ្លែងបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ដោយអំពាវនាវឲ្យជនរួមជាតិសូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

