ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញ លើកទឹកចិត្ត និងគាំទ្រទៅដល់គម្រោងខ្សែច្រវ៉ាក់ផលិតកូនមាន់ និងការចិញ្ចឹមមាន់យកសាច់ ចំនួន២៥លានក្បាល នៅទូទាំង២៥រាជធានី-ខេត្ត ក្នុង១ឆ្នាំៗ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម ផល សុជាតិ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន 1. THOMLANG JAPAN CO., […]
Author: rotha
ឯកឧត្តម សាយ សំអាល់ អំពាវនាវសហគមន៍ជនជាតិដើមភាគតិច ចូលរួមការពារដីធ្លី បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិសមូហភាព
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នាដើម្បីការពារដីធ្លីដែលទទួលបាន និងខិតខំអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនដល់សហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ១០៥ គ្រួសារ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅសាលប្រជុំសាលាស្រុកពេជ្រាដា នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ […]
ស៊ីម៉ាក់ ប្រេីប្រាស់បច្ចេកទេសប្រពន្ធ័មេដែកបោសសម្អាតគ្រាប់ផ្លោង និងគ្រាប់បែកចង្កោមសៀមក្នុងទឹកដីកម្ពុជា
អង្គភាព ស៊ីម៉ាក់ (CMAC) ប្រេីប្រាស់បច្ចេកទេសបោសសម្អាតការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរ សម្រាប់បង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលយោធាសៀមឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣មករានេះ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងគោលដៅបង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន អង្គភាពCMAC បានស្រាវជ្រាវអភិវឌ្ឍន៍និងប្រេីប្រាស់បច្ចេកទេសបោសសម្អាតដោយបូកបន្ថែមក្នុងការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរផងដែរ។ បើតាម CMAC បានរកឃើញថា […]
សម្តេចតេជោ ហ៊ុន សែន៖ «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ ដោយប្រាប់ទៅអ្នកដែលអះអាងថាខ្លួនជា កូនប្រុស ហ៊ុន កំសត់ របស់សម្តេចចាប់ជាតិនោះ ឱ្យបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្តេចកាលពី ៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំ […]
ជិតមានដំណឹងល្អ ភឹម ស្រីនោ ទៅបង្អួតសម្រស់នៅ កោះរ៉ុង យ៉ាងស្រស់ស្អាតធ្វើឱ្យអ្នកគាំទ្រស្ទើរឈាមច្រមុះ !
ខណៈពេលដែលជិតមានដំណឹងល្អ កញ្ញា ភឹម ស្រីនោ បានទៅបង្អួតសម្រស់នៅទឹកដី កោះរ៉ុង យ៉ាងស្រស់ស្អាត អ្នកគាំទ្រមើលហើយចង់ឈាមច្រមុះ ។ តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញនេះ ភឹម ស្រីនោ កំពុងថតស្ពតផ្សាយពាណិជ្ជកម្មឱ្យផលិតផលមួយ ដោយនាងបានជ្រើសរើសយកទឹកដី កោះរ៉ុង ដើម្បីថតផ្សាយផ្សាយ ។ អ្វីដែលកាន់ធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺ ភឹម ស្រីនោ បានថតរូបភាពសិចស៊ីជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់ឈុតហែលទឹក មើលទៅឃើញដងខ្លួននាងស្រស់ស្អាតនិងសិចស៊ីបំផុត ។ កញ្ញា ភឹម ស្រីនោ កាន់តែស្រស់ស្អាតបន្ទាប់ពីនាងបានទៅហាងកែសម្ផស្សដើម្បីកែកុននូវចំណុចខ្វះខាតមួយចំនួន សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលផងដែរថា ធម្មតាបើយើងខ្វះខាតត្រង់ចំណុចណាមួយត្រូវតែកុនខ្លះ […]
ជ្រុលជាមិនបានឡើងទៅឆាកអន្តរជាតិហើយ ខន សូរិយា ចេញមុខហែកខ្ទេចរឿងដើរចេញពីតំណែង Miss World Cambodia 2026 !
កៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយ ស្រាប់តែកញ្ញា ខន សូរិយា ប្រកាសក្តែងៗអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 ។ នាងថែមទាំងសង្កត់ធ្ងន់ៗថា តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានឡើយ ។ កញ្ញា ខន សូរិយា បានគ្រងមកុដ Miss World Cambodia 2026 ត្រឹមជិត៤ខែមកហើយ ហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះនាងប្រកាសបញ្ចប់និងដើរចេញពីតំណែងជា Miss World Cambodia 2026 ហើយ ។ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់ៗគ្នា […]
កាន់តែកក្រើក កាន់តែរំភើប ! ជាមួយមហាព្រឹត្តិការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅទឹកដីស្រុកព្រៃកប្បាស ខេត្ត តាកែវ ចុងសប្តាហ៍នេះ
ច្រើនសប្តាហ៍មកហើយដែលការប្រគំតន្រ្តី EXPREZ CHARITY CONCERT បាននាំអារម្មណ៍ទស្សនិកជនកម្សាន្តសើចសប្បាយជាមួយនឹងការសម្តែងច្រៀងរាំរបស់សិល្បករល្បីៗនៅទឹកដីខេត្តនានា ដោយឡែកសម្រាប់សប្តាហ៍នេះ EXPREZ CHARITY CONCERT បានទៅដល់អ្នកខេត្ត តាកែវ ហើយ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកឆាក រញ្ជួយដី ជាមួយនិងការសម្តែងរបស់សិល្បករល្បីៗ ។ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ មានរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលស្ថិតនៅខាងលិចផ្សារសៃវ៉ា ភូមិជំរៅ ឃុំតាំងយ៉ាប […]
ក្រុម AOT ចុះពិនិត្យផលប៉ះពាល់នៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ
នៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូឆ្នាំ២០២៥។ ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី […]
ត្រៀមៗបងប្អូនអ្នកស្រុកព្រៃឈរ ! អ្នកសេដ អ្នកមានគូឬអត់គូ ចូលរួមបានទាំងអស់ពីព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ដើម្បីទទួលបានអារម្មណ៍ថ្មីប្លែកទស្សនាកម្សាន្តចុងសប្តាហ៍ !
ត្រៀមៗ ! បងប្អូនអ្នកស្រុកព្រៃឈរ ជាមួយ DAZZ CHARITY CONCERT ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌នឹងនាំអារម្មណ៍ថ្មីប្លែកជូនបងប្អូនទស្សនាកម្សាន្តជាមួយនិងការសម្តែង ច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបរយៈពេលពីរថ្ងៃជាប់ៗគ្នា ។ មិនថាអ្នកសេដ អ្នកនៅលីវ មានគូឬអត់គូអាចចូលរួមទស្សនាបានទាំងអស់គ្នា ។ នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានទៅដល់ទឹកដីភូមិ តាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ ជាក់ស្តែងនៅថ្ងៃ […]
ទ្រាំលែងបាន តារាចម្រៀង ខាត់ សុឃីម ចេញវិដេអូបញ្ជាក់ច្បាស់ៗកុំឱ្យបន្តយល់ច្រឡំទៀត !
គេងមិនលក់បកមិនល្ហើយអស់ពេលជាច្រើនថ្ងៃតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដាច់ចិត្តចេញវិដេអូបញ្ជាក់ច្បាស់ៗកុំឱ្យមានការយល់ច្រឡំតទៅទៀតចំពោះរឿងញុះញង់ ។ មុននឹងមានរឿងរ៉ាវទាំងនោះកើតឡើងចំពោះអ្នកនាង ខាត់ សុឃីម គឺនាងធ្លាប់បានបង្ហោះសារនាពេលកន្លងមកថា « ចូរយើងជាខ្មែរទាំងអស់ រួមគ្នាបង្ហោះសារក្រោមចំណងជើងថា « ថ្ងៃឈ្លានពានទឹកដីកម្ពុជា » ឱ្យបានជាង ១៧លានដង ! » ។ រឿងនេះធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតលេចចេញនូវព៏ត៌មានមិនល្អជាច្រើនធ្វើឱ្យ អ្នកនាង ខាត់ សុឃីម មិនសប្បាយចិត្តឡើយ ។ […]
