ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកជុំវិញសម្លឹងជុំវិញខ្លូន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានបញ្ចេញនូវស្នាមញញឹម និងបង្ហាញពីភាពរួសរាយរាក់ទាក់ទៅកាន់អ្នកជុំវិញខ្លួន ខណៈពេលដែលបណ្តើរស្វាមីរបស់ខ្លួនទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកនាង ចាន់ ច័ន្ទតារាទី ។ អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី កម្រនឹងបណ្តើរស្វាមីទៅចូលរួមពិធីពិសេសៗរបស់មិត្តសិល្បករ ណាស់ ទើបតែនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានដឹកដៃស្វាមីរបស់ខ្លួនគឺឯកឧត្តម កែវ វណ្ណថន ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកស្រី […]
Author: rotha
អភិបាលរាជធានីភ្នំពេញ ផ្តល់ជម្រើសឲ្យអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ តំបន់ជុំវិញផ្សារដើមគ ទៅផ្សារតាម៉ាប់ព្រែកជ្រៃ
អភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅ លក់ដូរនៅផ្សារលក់បន្លែផ្លែឈេីបោះដុំ(ផ្សារដេីមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រេីន ឬទីតាំងឯកជនសមស្របណាផ្សេង។ ជាលទ្ធផលអាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្ត ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០មករានេះបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលេីគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រេីសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ ។ […]
រដ្ឋបាលខេត្តពោធិ៍សាត់៖ គ្មានវត្តមានទាហានថៃកាន់កាប់នៅស្ពានមេទឹក ដូចការចោទប្រកាន់ឡើយ
រដ្ឋបាលខេត្តពោធិ៍សាត់ ច្រោលចោលចំពោះការផ្សាយព័ត៌មានមិនពិតថា ទាហានថៃចូលកាន់កាប់នៅស្ពានមេទឹកដែលយោធាថៃឈ្លានពានទម្លាក់គ្រាប់កម្ចេចកាលពីសង្រ្គាមលើកទី២ នៅខែធ្នូ ឆ្នាំ២០២៦។ យោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩មករាបានស្នើសូមកុំជឿលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមជនមួយចំនួនដែលនៅក្រៅប្រទេសព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់។ ការចេញសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Sarath Sun នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានសរសេរថា «ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…»។ រដ្ឋបាលខេត្តពោធិ៍សាត់ […]
អ្នកស្រី ម៉ីសន សុធារី៖ សម្តេច នរោត្តម សីហនុ ទ្រង់ប្រើយុទ្ធសាស្ត្រអស្ចារ្យ ៣យ៉ាងទប់ទល់ការឈ្លានពានរបស់ថៃ
ខណៈយោធាថៃបន្តធ្វើសកម្មភាពរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងរួមគ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាសេនារីយោរបស់ភាគីថៃយកតាមលំអានចាស់កាលពីជាង ៧០ឆ្នាំមុន។ ពេលនោះថៃបានបញ្ជូនកងទ័ពមកកាន់កាប់ប្រាសាទព្រះវិហារដោយកម្លាំងបាយ។ ប្រជាជនខ្មែរនៅសម័យនោះ មានការខឹងសម្បារផង ឈឺចាប់ និងភ័យខ្លាចបាត់បង់ទឹកដីដូនតាផង ព្រោះថៃមានកងទ័ពច្រើនជាង អាវុធទំនើបជាងឆ្ងាយណាស់។ អ្នកស្រី ម៉ីសន សុធារី អតីតដឹកនាំស្ថាប័នសារព័ត៌មាន និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធផង បានលើកឡើងថា កាលពីជាង ៧០ ឆ្នាំមុន (ក្នុងឆ្នាំ […]
ភ្ជាប់ពាក្យបានជាង៥ខែពិធីការិនី ហេង កែវនីតា ត្រៀមសម្រាលកូនឆាប់ៗ !
តាមរយៈវិដេអូនិងរូបភាពជាច្រើននេះបង្ហាញឱ្យឃើញថា ពិធីការិនីរូបស្រស់ ហេង កែវនីតា កំពុងមានផ្ទៃពោះនិងត្រៀមសម្រាលកូនក្នុងពេលឆាប់ៗបន្ទាប់ពីភ្ជាប់ពាក្យបានជាង៥ខែ ។ បន្ទាប់ពីពិធីការិនី ហេង កែវនីតា ចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំប្លែង ប៉ឺប៉ឺឌី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយ ក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង៥ខែ ។ ថ្វីដ្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែ ហេង កែវនីតា នៅតែមានរូបសម្រស់ស្រស់ស្អាត ទាំងមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានលាន់មាត់សរសើរថា នាងស្រស់ស្អាតជាងពេលនៅលីវទៅទៀត ។ ដូចមហាជនបានដឹងស្រាប់ហើយថា ពិធីការិនី ហេង កែវនីតា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៩ កញ្ញា […]
រដ្ឋមន្ត្រីព័ត៌មាន៖ សមរភូមិចំនួន៤ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពានព្រំដែនរបស់ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅតាមព្រំដែនដោយកងកម្លាំងរបស់យោធាថៃ រួមមាន៖សមរភូមិយោធា, សមរភូមិការទូត, សមរភូមិច្បាប់ និង សមរភូមិព័ត៌មាន និងសាធារណៈមតិ ខណៈរហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើឱ្យមានស្ថានភាពជាក់ស្តែងទៅលើទីលាន។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ មានប្រសាសន៍ថា ទោះបីជាសមរភូមិនៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង […]
ណាត់គ្នាមកនេះ! តារាចម្រៀងល្បីៗ ត្រៀមនឹងអង្រួនឆាក GANZBERG Premium Idol Tour Concert ២ថ្ងៃជាប់គ្នានៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
បងប្អូនយើងណាត់គ្នាមកនេះ! ការប្រគំតន្រ្តី Ganzberg Premium Idol Tour Concert បានមកដល់ភូមិភាគខាងកើតប្រទេសកម្ពុជាហើយ គឺនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនាំយកនូវចំណីចក្ខុប្លែកៗមកបង្ហាញទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍។ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Idol Tour Concert រីករាយជាមួយ កំពូលតារាចម្រៀង ល្បី ៗ ប្រចាំ ផលិតកម្ម Galaxy ដែលនឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា […]
តារាសម្តែង នៅ សុនិតា ទទួលបានឱកាសលើកទី២ពីស្វាមី !
តារាសម្តែង នៅ សុនិតា ទទួលបានឱកាសល្អជាលើកទី២ពីស្វាមី បន្ទាប់ពីខកខាននៅក្នុងវិស័យសម្តែងអស់ពេលជាច្រើនឆ្នាំ ។ ដូចដែលមហាជនបានដឹងស្រាប់ហើយថា បន្ទាប់ពីរៀបការមានគ្រួសារនិងកូន នៅ សុនិតា ផ្តាច់ខ្លួនពីសិល្បៈទាំងស្រុងដើម្បីធ្វើជាស្រ្តីមេផ្ទះ និងធ្វើការងារសង្គមវិញ ។ ដោយឡែកកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២៥ តារាសម្តែង នៅ សុនិតា បានមានវត្តមានជាថ្មីនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ។ នាពេលនោះនាងធ្លាប់បានបញ្ជាក់ប្រាប់ថា មុននឹងទទួលថតរឿងឡើងវិញ នាងបានស្នើសុំស្វាមីជាច្រើនលើកច្រើនសារ […]
ឆ្លងកាត់សង្រ្គាមនៅព្រំដែន ប៊ឺ សុធារី ជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ !
ខុសប្លែកពីសិល្បករសិល្បការិនីនានា ប៊ឺ សុធារី បានជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ បន្ទាប់ពីទទួលបានមេរៀននៅក្នុងសង្រ្គាមព្រំដែនកាលពីពេលថ្មីៗនេះ ។ ជួបជាមួយ កញ្ញា ប៊ឺ សុធារី នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » កាលពីពេលថ្មីៗនេះ កញ្ញា ប៊ឺ សុធារី បានលើកឡើងថា ក្នុងនាមជាសិល្បការិនីមួយរូប នាងសូមចូលរួមជម្រុញ និងលើកទឹកចិត្តបងប្អូនចូលរួមគាំទ្រវិស័យកសិកម្មនិងនេសាទឱ្យបានខ្លាំង ដោយសារតែសង្រ្គាមបានផ្តល់មេរៀនដល់យើងយ៉ាងច្រើន ប្រសិនបើយើងមិនរឹងមាំទេ សេដ្ឋកិច្ចយើងមិនរឹងមាំទេ យើងមិនអាចដើរទៅមុខដោយខ្លួនឯងទេ ។ កន្លងមកកញ្ញា […]
ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំអំណោយសប្បុរសជនប្រគល់ជូនវីរកងទ័ពជួរមុខ កំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ
ក្នុងស្មារតីខ្មែរតែមួយគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១៧ ខែមករានេះ បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងអំណោយសប្បុរសជនចូលរួមជាមួយផងនោះ ទៅប្រគល់ដល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារទឹកដីតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីនេះ ក្រុមយុវជនធ្វើឡើងបានបង្ហាញការគាំទ្រ និងជឿជាក់លើសម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល វីរកងទ័ព វីរនគរបាលជាតិដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ សូមជម្រាបជូនថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន ពីយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា, អ្នកឧកញ៉ា […]
