មេដឹកនាំអ៊ុយក្រែន ទៅជួបលោក ត្រាំ ជជែកពង្រឹងប្រព័ន្ធការពារដែនអាកាស

នៅថ្ងៃចន្ទ ទី១៣ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាស។  ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ លោក ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយអាមេរិក និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ហើយសង្ឃឹមថានឹងអាចជួបលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ។  ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចមេដឹកនាំអ៊ុយក្រែន […]

រសជាតិថ្មី ! FanFan ណាខ្លះជួបរឿងដូចលោក ខេម ចេញមុខមក « ឈឺចាប់ទៀងពេល »  

ត្រឹមតែ Teaser MV ចម្រៀង « ឈឺចាប់ទៀងពេល » ក៏មានអារម្មណ៍ឈឺចាប់ទៅហើយទាំងតារាសម្តែង និងតារាចម្រៀង ចុះទម្រាំតែ Full MV ចម្រៀងទៀត មិនដឹងថាឈឺចាប់ដល់កម្រិតណាទេ?។ នេះគឺជារសជាតិថ្មីដែលឈឺចាប់បំផុតពីកំពូលតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។  សម្រែកសំឡេងស្អករបស់កំពូលតារាចម្រៀង ខេម នៅក្នុង Teaser MV […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារ

នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ផេកហ្វេសប៊ុកយុវជនបូជាការពារយុត្តិធម៌  បានឲ្យដឹងថា ២គោលដៅ ជនភៀសសឹកខេត្តព្រះវិហារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៧៧គ្រួសារ ស្មើ ៦,៤៤៥នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប […]

ជនភៀសសឹកខេត្តព្រះវុហារ ចំនួន ២,៦៥៧គ្រួសារ ស្មើ ៨,៥៧៨នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ជនភៀសសឹកចំនួន ២គោលដៅ សរុបចំនួន ចំនួន ២,៦៥៧គ្រួសារ ស្មើ ៨,៥៧៨នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបអាហារ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម […]

ជនភៀសសឹកខេត្តព្រះវិហារ ២,៦៥៩គ្រួសារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូប ២ពេលប្រចាំថ្ងៃ

នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ជនភៀសសឹកចំនួន ២គោលដៅ សរុបចំនួន ២,៦៥៩គ្រួសារ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារដែលរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨៧គ្រួសារ ស្មើ ៦,៤៩១នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប […]

ខួបកំណើតឆ្នាំនេះ វី ឌីណែត រៀបរាប់ទាំងអួលដើមពីការលំបាក បែកបាក់ និងទុក្ខសោកដែលខ្លួនជួបប្រទះ !

ជារៀងរាល់ឆ្នាំ វី ឌីណែត តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយនៅក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយឡែកឆ្នាំនេះនាងបែរជាបង្ហាញនួវអារម្មណ៍ទុក្ខសោក និងអ្វីដែលខ្លួនធ្លាប់បានជួប្រទះនិងឆ្លងកាត់ទៅវិញ ។  ថ្ងៃទី ០៩ ខែ តុលា គឺជាថ្ងៃកំណើតរបស់តារាចម្រៀង វី ឌីណែត ឆ្នាំនេះនាងមានវ័យក្បែរ៣០ឆ្នាំហើយចរិតនិងការរៀបចំខ្លួនក៏ចាស់ទុំទៅតាមហ្នឹងដែរ ។ នៅក្នុងថ្ងៃកំណើតឆ្នាំនេះ វី ឌីណែត បាននិយាយថា « កើនអាយុមួយឆ្នាំទៀតហើយ ជិតសាមស៊ិបឆ្នាំហើយដែលខ្ញុំបានរស់នៅលើផែនដីមួយនេះ ជួបបញ្ហាក៏ច្រើន ជោគជ័យក៏ច្រើន […]

រដ្ឋាភិបាលអ៉ីស្រាអែល ព្រមទទួលបទឈប់បាញ់ បញ្ចប់សង្រ្គាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន

រដ្ឋាភិបាលអ៉ីស្រាអែល របស់លោក Benjamin Netanyahu បានអនុម័តយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្អាកការសង្រ្គាមក្នុងពេល ២៤ម៉ោងខាងមុខ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាប់ឃុំនៅតំបន់ហ្កាហ្សាក្នុងពេល ៧២ម៉ោង។  តាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានឯកភាពគ្នាលើការអនុម័តកិច្ចព្រមព្រៀងជាមួយហាម៉ាស នៅព្រឹកថ្ងៃសុក្រ ពោល២៤ម៉ោងក្រោយក្រុមអ្នកសម្របសម្រួលកិច្ចចរចាប្រកាសពីកិច្ចព្រមព្រៀងមួយស្ដីពីការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលទី១ សម្រាប់ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា។  នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក […]

មិនចប់សង្រ្គាមទេ! រុស្ស៉ីបន្តការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវ 

នៅថ្ងៃសុក្រ ទី១០ ខែតុលា រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងកៀវ បានបណ្ដាលឱ្យអគារស្នាក់នៅមួយឆាបឆេះ ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃទីក្រុង។  តាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តី អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា មនុស្ស ៩នាក់ក៏បានរងរបួសផងដែរ ក្នុងនោះមាន ៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកបន្តថា ការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅតាមស្រុកជាច្រើនស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Dnipro។  ជាមួយគ្នានេះ រូបភាពដែលត្រូវបានបង្ហោះ […]

គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារហ្វីលីពីន ហើយព្រមានពីរលកយក្សស៊ូណាមិ

ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន បាននិយាយថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារនៅឯនាយសមុទ្រនៅភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួន ហើយបានជំរុញប្រជាជននៅតំបន់ឆ្នេរក្បែរនោះឱ្យផ្លាស់ទីទៅកាន់ដីខ្ពស់។ តាមសារព័ត៌មាន Reuters ទីភ្នាក់ងារ Phivolcs បានព្រមានពីការរញ្ជួយដីដែលបានវាយប្រហារនៅពេលព្រឹកពីទីក្រុង Manay ក្នុង Davao Oriental ក្នុងតំបន់ Mindanao ។ មន្ត្រីការពារជនស៊ីវិល លោក Raffy Alejandro បាននិយាយនៅលើ Facebook […]

ក្លាហានណាស់ ! ឆ្លងកាត់មុខកាំបិតអស់ក្បែរសែនដុល្លារ អ៊ីងអ៊ីង បានសម្រស់ដូចបំណង 

ជាច្រើនឆ្នាំមកនេះតារាសម្តែង អ៊ីងអ៊ីង ធ្លាប់បានឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាផ្ទៃមុខ ឬដងខ្លួន សរុបជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ ទំរាំបានរូបរាងនិងមុខមាត់ស្រស់ស្អាតដូចក្តីប្រាថ្នា ។ អ៊ីងអ៊ីង គឺជាតារាសម្តែងសិចស៊ីមួយដែលមានឈ្មោះល្បីល្បាញគួរសម ប៉ុន្តែក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញស្រាប់តែនាងដកខ្លួនឆ្ងាយពីពិភពសិល្បៈដោយទៅសំងំរកស៊ីជាមួយដៃគូរបស់ខ្លួនវិញ ដោយឡែកថ្មីៗនេះ អ៊ីងអ៊ីង បែរជាវិលត្រឡប់មកកាន់វិស័យចាស់ ថែមទាំងទទួលថតស្ពតផ្សាយពាណិជ្ជកម្ម និងសំអាងការជាដើម …។ ការវិលត្រឡប់របស់ អ៊ីងអ៊ីង លើកនេះមើលទៅពិតជាប្លែក ជាពិសេសរូបរាងនិងសម្រស់របស់នាងតែម្តង សូម្បីតែអ្នកគាំទ្រក៏មានការស្រឡាំងកាំងនិងចំណាំនាងមិនបានដែរ ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺ អ៊ីងអ៊ីង ថែមក្លាហានបញ្ចេញនូវទូរលេខដែលខ្លួនបានកែសម្ផស្សឱ្យមហាជនបានដឹងលឺ ។  អ៊ីងអ៊ីង […]