សម្តេចតេជោ ហ៊ុន សែន ចាត់ទុករឿងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាល គ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញគឺខាតទាំងអស់គ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុករឿងរវាងបណ្ឌិតសុខ ទូច និងមន្ត្រីនគរបាលគ្មានអ្នកណាចំណេញនោះឡើយ ផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។ សម្តេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា៖ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង ថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារ នគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញ លើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ […]

កម្ពុជាប្តេជ្ញាចិត្ត ៣ចំណុចនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៤ នៅប្រទេសម៉ារ៉ុក

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្ត ៣ចំណុច នៅចំពោះមុខអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក។ លើកឡើងនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា បានបញ្ជាក់ ៣ចំណុច ដូចជា៖ ១៖ ត្រឹមឆ្នាំ២០២៧ […]

រឿងព្រំដែន! អភិបាលខេត្តឧត្តរមានជ័យ អះអាងថា មិនមានអ្នកណារំលោភបំពានអ្នកណាទេ

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា កងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវសាមគ្គីគ្នាមានការអីទំនាក់ទំនងគ្នាល្អ ក្នុងនោះមិនមានអ្នកណារំលោភបំពានអ្នកណាទេ ឯរឿងព្រំដែនទុកឲ្យគណៈកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ។ ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់អញ្ជើញមកលេងប្រាសាទតាមាន់ សូមអញ្ជើញមកទស្សនាប្រាងប្រាសាទដែលជាមរតកដូនតាយើង ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពយើងផងដែរ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅទិសប្រាសាទតាមាន់ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ […]

តារាចម្រៀង សុខ ស្រីនាង នៅតែមិនហ៊ានចូលសិល្បៈវិញ !  

អ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញដូចកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុខ ស្រីនាង នៅតែជ្រើសរើសផ្លូវស្ងប់ស្ងាត់ និងមិនហ៊ានវិលត្រឡប់មកកាន់វិស័យចាស់វិញ ។  ទោះបីជាតារាចម្រៀង សុខ ស្រីនាង បានបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយក្តី ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពស្អាតៗទៅចូលរួមកម្មវិធីនានា ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងថ្មីៗនេះនាងបានទៅចូលរួមមង្គលការមិត្តភក្តិ ថែមទាំងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ឱ្យអ្នកគាំទ្របានឃើញទៀតផង ។ អ្នកគាំទ្រជាច្រើនៅពេលឃើញរូប សុខ ស្រីនាង បែបនេះបានសរសើរនាងមិនដាច់ពីមាត់ ។ […]

សហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា បំភ្លឺបញ្ហាដែលកំពុងតែផ្ទុះការវែកញែករឿងទឹកឃ្មុំក្លែងក្លាយកំពុងចរាចរលើទីផ្សារកម្ពុជា

បន្ទាប់ពីមានករណីឃាត់ខ្លួនថៅកែស្រី ជាជនជាតិវៀតណាមម្នាក់ ជានាយក ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ( CHAN HONEY IMPORT EXPO RT CO.,LTD) ដែលមានការពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ឈានដល់ការចុះបិទទីតាំងក្រុមហ៊ុននោះហើយ ក៏បែកធ្លាយជាព័ត៌មានផ្សេងៗដែលថាក្រុមហ៊ុននោះបានស្តុកផលិតនូវទឹកឃ្មុំក្លែងក្លាយដើម្បីចរាចរនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងខាងលើនេះ សមាជិកសហគមន៍ចិញ្ចឹមឃ្មុំកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរ ប្រជាកសិករចិញ្ចឹមឃ្មុំទូទាំងប្រទេសកម្ពុជា ក៏បានចេញវីដេអូបំភ្លឺទាក់ទងបញ្ហាដែលកំពុងតែផ្ទុះការវែកញែកទៅលើរឿងទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជានេះផងដែរ ដោយសហគមន៍បានលើកឡើងថា […]

ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Nava​t​ra រៀបចំ​មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ២ថ្ងៃជាប់គ្នា ប្រជុំ​ដោយកំពូលតារាល្បីៗជាច្រើ​នរូប

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, […]

រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួល​ស្គាល់​ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម

រដ្ឋសភា បានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈ​កាល​នៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិប​តីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំង​ឡាយដែលមិន​ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តឡើងក្នុងរយៈ​កាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ​ត្រូវបានទទួលស្គាល់​ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា […]

អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំប្រតិភូសិល្បករទស្សន​កិច្ចទំនប់វារី​អគ្គិសនីសេសានក្រោម២ នៅភូមិភាគឦសាន្តប្រទេស

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូទាំងអស់បន្តទៅទស្សនកិច្ចស្វែងយល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុ ន រ៉ូយ៉ាល់ គ្រុប រួមជាមួយក្រុមហ៊ុនចិន និងវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥នេះ ។ ទំនប់វារីអគ្គីសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គីសនីកំពុងជួយឱ្យកម្ពុជាអាចផលិតអគ្គិសនីដោយខ្លួនឯង និងផ្គត់ផ្គង់ក្នុងតម្លៃទាបជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អ្នកជំនាញប្រចាំនៅទំនប់វារីអគ្គិសនី បានឱ្យដឹងថា ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ហើយទំនប់ដែលមានប្រវែង […]

ពលរដ្ឋ​​នៅភូមិ​​ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាង១,៧០០គ្រួសារ ថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ

ប្រជាពលរដ្ឋជាង១,៧០០គ្រួសារ រស់នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល បានចាត់ក្រុមការងារ ចុះដោះស្រាយ​សម្របសម្រួលបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ។ ការបញ្ចប់វិវាទរ៉ាំរៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីដ៏មានតម្លៃបំផុតលើទឹកដីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្តទំនប់ក៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត […]

បណ្ឌិត គិន ភា៖ ល្មមដល់ពេលវេលាដែលត្រូវព្យាបាលដំបៅសង្គមនេះហើយ!

បញ្ហាសង្គមយើងបច្ចុប្បន្នប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតនៅលើអវៈយាវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយរាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ឱ្យសោះ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងទៀតផង។ សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ពួកគេមិនមានការគួសមផង ចុះទម្រាំប្រជាពលរដ្ឋធម្មតា តើឥរិយាបទពួកគេបែបណា?ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសកម្មភាពកន្លែងកើតហេតុដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។ ពួកគេមិនបានបង្ហោះសកម្មភាពទាំងមូលទេ។ សកម្មភាពរបស់នគរបាលចរាចរណ៍បែបនេះ មិនបង្ហាញពីការអនុវត្តប្រកបដោយក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈនោះទេ។ ពួកអស់លោកកំពុងតែរុញឱ្យរាជរដ្ឋាភិបាលបាក់មុខ ក្រសួងមហាផ្ទៃបាក់មុខ និងអគ្គស្នងការដ្ឋាននគរបាលជាតិបាត់មុខហើយ។ […]