ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងប្រតិភូបានចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ […]
Archives
ពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
ប្រជាពលរដ្ឋប្រមាណជាង៤០០០គ្រួសារ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាល […]
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។ សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០-២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងនៃបង្កើនចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ […]
មេបញ្ជាការ ដាក់បទបញ្ជាដល់កម្លាំងកងទ័ពមិនឲ្យប៉ះពាល់លុយកាក់របស់ឈ្មួញនេសាទខុសច្បាប់ឡើយ
មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករង កំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូរនឹងការមិនបង្ក្រាបនោះឡើយ ។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើ […]
នាដការី សាលី ស្រីមាស ល្បីរឿងខូចក្រលៀននិងលាងឈាម រៀបរាប់ទាំងអួលដើមក ពេលមានជីវិតទី២ !
នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលល្បីរឿងខូចក្រលៀននិងត្រូវលាងឈាមបន្តជីវិតនោះ បានរៀបរាប់ទាំងអួលដើមក បន្ទាប់ពីមានអ្នកជួយរ៉ាប់រងក្នុងការព្យាបាល រហូតនាងបានពោលពាក្យទាំងទឹកភ្នែកថា ពេលនេះមានសំណាងមានជីវិតទី២ហើយ ។ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ស្ទើរតែមិនជឿថាខ្លួនអាចមានជីវិតរស់ នឹងបានឆ្លងផុតការលំបាក់ក្នុងការលាងឈាមនោះទេ ពីព្រោះស្ថានភាពសុខភាពនាងពេលនោះធ្ងន់ធ្ងរ រួមផ្សំកក្តាជីវភាពផង ប៉ុន្តែសំណាងល្អពេលនេះនាងទទួលបានការរ៉ាប់រងនិងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង ។ ដោយក្តីរំភើបលាយឡំនិងទឹកភ្នែក នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ពោលពាក្យទាំង អួលដើមកថា ពេលនេះនាងមានជីវិតទី២ហើយ អរគុណដែលបានជួយសង្រ្គោះជីវិតរបស់នាង ។ នាដការី […]
មុនបើកឆាកការប្រគំតន្រ្តីធំក្នុងជីវិត ពេជ្រ សូលិកា បង្ហើបពីជីវិតតស៊ូយ៉ាងលំបាកតាំងពីក្មេង !
មុននឹងបើកឆាកការប្រគំតន្រ្តីដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន តារាចម្រៀង ពេជ្រ សូលិកា បានបង្ហើបពីជីវិតដ៏លំបាក និងការតស៊ូរបស់ខ្លួននៅលើវិថីចម្រៀង ។ នៅថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលិកា នឹងលេចមុខជាមួយការប្រគំតន្រ្តីដ៏ធំបំផុតជាលើកដំបូងរបស់ខ្លួនហើយ ដោយការប្រគំតន្រ្តីនេះគឺជាក្តីស្រមៃធំរបស់នាងចាប់តាំងពីប្រលូកក្នុងវិស័យចម្រៀង ។ តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា បានរៀបរាប់ថា « ពុះពារជំនះគ្រប់បែបយ៉ាងនៅលើវិថីមួយនេះ ពីក្មេងស្រីធម្មតាម្នាក់ដែលគ្មានអ្នកណាស្គាល់តស៊ូប្រឹងប្រែងតែម្នាក់ឯង […]
ក្រុមកីឡាករផ្ការីកគ្រប់រដូវរបស់នាយពាក់មី ប្តេជ្ញាលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យនាយពាក់មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ នាយពាក់មី បានស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ […]
កម្ពុជា ទទួលបានឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិ៣គ្រឿង ពីកូរ៉េខាងត្បូង ឧបករណ៍នេះ នឹងជួយឱ្យការតាមដានត្រួតពិនិត្យគុណភាពខ្យល់កាន់តែច្បាស់លាស់
រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបនេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។ ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ […]
ដំណឹងល្អ! អាមេរិក បន្តផ្តល់ជំនួយក្នុងសកម្មភាពដោះមីននៅកម្ពុជាឡេីងវិញ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ(ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។ នេះបើតមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ឯកឧត្តម ហេង រតនាគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះឯកឧត្តម ហេង រតនាក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ។ […]
តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅខែក្រោយខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភ !
តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅប្រទេស ថៃ នៅខែក្រោយ ខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់លោក ។ ទោះជាយ៉ាងនេះក្តីតារាកំប្លែងនាយ កុយ បានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថាពេលនេះខ្លួនបានល្អប្រសើរច្រើន ទោះបីជាលោកត្រៀមហោះទៅចាក់ថ្នាំគីមីនៅខែក្រោយយ៉ាងណាក្តី ។ តារាកំប្លែងនាយ កុយ បានមកដល់ស្រុក ខ្មែរ វិញកាលពីល្ងាចថ្ងៃច័ន្ទកន្លងមកនេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់ពេលជិត២សប្តាហ៍នៅប្រទេស ថៃ ។ លោកទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅទីនោះ សូម្បីតតែការវះកាត់ក៏ទទួលបានជោគជ័យដែរ ។ ថ្វីដ្បិតតែការវះកាត់ដុះសាច់នៅក្នុងពោះវៀនធំរបស់តារាកំប្លែងនាយ កុយ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែពេលមកដល់ស្រុកកំណើតវិញលោក […]