ឯកឧត្តម ហ៊ុន ម៉ាណែត ចែករំលែក​បទពិសោធន៍មួយពីការ​ហ្វឹកហ្វឺន​យោធា​ដែលអាចយក​មក​អនុវត្តនៅ​ក្នុងការងារផ្សេងៗក្នុងជីវិត

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចែករំលែកបទពិសោធន៍មួយពីការ​ហ្វឹកហ្វឺន​យោធា​ដែលអាចយក​មក​អនុវត្តនៅ​ក្នុងការងារផ្សេងៗក្នុងជីវិត។

ខ្លឹម ស្រីគា ប្រឹងសម្រកគីឡូអស់ជាច្រើនឆ្នាំនៅតែមិនជោគជ័យ តែមិនបោះបង់ក្តីស្រមៃ និងបន្តខំប្រឹងដើម្បីពង្រឹងទីផ្សារការងារ

ខ្លឹម ស្រីគា ធ្លាប់ជាកញ្ញាឯកលំដាប់ប្រទេសដែលមានសម្រស់ស្រស់ស្អាត និងមានរាងស្លីម នរណាៗក៏ចាប់អារម្មណ៍ដែរ តែចាប់តាំងពីប្រកួតក្នុងវិស័យបវរកញ្ញាចប់ បានធ្វើឱ្យ ខ្លឹម ស្រីគា ឡើងគីឡូខ្លាំងខុសប្រក្រតី រហូតធ្វើឱ្យនាងបាត់បងទីផ្សារ បានត្រឹមតែជាតួរងប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ ខ្លឹម ស្រីគា បានខំប្រឹងសម្រកគីឡូបានរាងស្អាត ដើម្បីទទួលបានទីផ្សារការងារក្នុងសិល្បៈមកវិញ ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ដល់ប្រធានា​ធិបតីអ៊ុយ​ក្រែន កុំប្រើគ្រាប់​បែក​ចង្កោមក្នុងសង្រ្គាមជាមួយ​រុស្ស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអំពាវនាវដល់ ប្រធានាធិបតីអ៊ុយក្រែនកុំប្រើប្រាស់គ្រាប់​បែក​ចង្កោមក្នុងសង្រ្គាមប្រយុទ្ធជាមួយរុស្ស៊ី ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

សម្តេចតេជោ ហ៊ុន សែន ទទួលយោបល់ និងសំណូមពរប្រជាជនកាន់តែទូលំទូលាយជាងមុនតាមរយៈ Telegram, Twitter, TikTok

“បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,TikTok” នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាម Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច […]

ទោះបីជាឈប់ប្រើFacebook ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅតែទទួលមតិយោបល់និងសំណូមពរពីប្រជាជនតាម telegram ,twitter និងTikTok

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យប្រជាពលរដ្ឋ មន្រ្តីគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធដែលធ្លាប់តាមដាន ព្រមទាំងមានក្រុមការងារតាមដានផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច មកតាមដានតាមគណនីបណ្តាញសង្គមចំនួន៣នេះវិញដើម្បីទទួលបានព័ត៌មាន ផ្តល់មតិ ឬស្នើឱ្យសម្តេចជួយ។

ពពោះ​ជិត​គ្រប់​ខែ​ហើយ​ គង់ ច័ន្ទរដ្ឋា នៅ​តែ​ប្រឹង​ឡើង​ឆាក​រក​លុយ​មិន​ទុក​ពេល​ទំនេរ

គួរឱ្យសរសើរតារាចម្រៀង គង់ ច័ន្ទរដ្ឋា មែន ពពោះជិតគ្រប់ខែហើយ​នៅតែប្រឹងឡើងឆាកច្រៀងរាំ រកលុយមិនទុកពេលវេលាចោលឥតប្រយោជន៍ឡើយ ។

ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩កក្កដា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ […]

អគារថ្មីនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម តម្លៃ៤៣លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពស់២១ជាន់ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣

ក្លិប​ប្រដាល់​​គុន​ខ្មែរ​​ កាឡាក់ស៊ី ណាវ៉ាត្រា អេភូថង​ ​​​​បង្ហាញ​ពី​ទស្សនវិស័យ​​ពង្រីក​គុន​ខ្មែរ​កម្រិត​​ស្តង់ដារ​អន្តរជាតិ​

ក្លិប​ប្រដាល់​គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​​​​​ និង​​មាន​ទស្សនវិស័យ​យ៉ាង​វែង​ឆ្ងាយ​ ដោយ​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​បុរាណ​ដូនតា​ខ្មែរ ​

ក្រសួងវប្បធម៌ បដិសេធទាំងស្រុងចំពោះលិខិត ដែលជនអនាមិកបានផ្សព្វផ្យាយ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដិសេធទាំងស្រុងចំពោះខ្លឹមសារនិងទម្រង់លិខិតលេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលជនអនាមិកបានផ្សព្វផ្យាយគឺជាលិខិតក្លែងក្លាយ។ ក្រសួងអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិដែលបានក្លែងបន្លំលិខិតរដ្ឋបាល​សាធារណៈ ឬជនទាំងឡាយណាដែលប្រើប្រាស់លិខិតក្លែងក្លាយនេះ ជាប្រយោជន៍បុគ្គល ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕ អត្ថបទ៖ អក្ខរា