បណ្ឌិត សុខ ទូច ត្រូវប៉ូលិសដៀល និងស្រែកគំហកដាក់ថា «ហែងស្អីបានមកបញ្ជាកងកម្លាំង» រឿងវាស់ជាតិអាល់កុល

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមរៀបរាប់ពីការឈ្លោះទាស់ទែងគ្នាជាមួយប៉ូលិសចរាចរណ៍ រឿងវាស់ជាតិអាកុលពេលយប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសំណេរនោះ ឯកឧត្តមបានឲ្យដឹងថា ក្នុងត្រូវប៉ូលិចចរាចរណ៍ដៀល និងកំហកដាក់ទៀតផង។ បណ្ឌិត សុខ ទូច បានរៀបរាប់លើហ្វេសប៊ុកដូច្នេះថា៖ «ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួប […]

ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរលើកទី២​ តើ វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុន ? 

ប៉ុន្មានថ្ងៃមុនតារាចម្រៀង វ៉ាន់ នីឡា បានជួបរឿងប៉ះទង្គិចផ្លូវចិត្តម្តងទៀតហើយ ក្រោយពីមានការវាយប្រហារប្រើពាក្យសម្តីមិនសមរម្យទៅលើរូបនាង ។ ការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើកទី២ នេះ តើតារាចម្រៀង វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុនឬយ៉ាងណា ?    ជាមួយនិងការព្យាបាលរបួសផ្លូវចិត្តបានយ៉ាងល្អមិនបានប៉ុន្មានឆ្នាំផង ស្រាប់តែពេលនេះនាងជួបនូវរឿងរ៉ាវមិនល្អទៀតហើយ បន្ទាប់ពីមានការវាយប្រហារនូវពាក្យសម្តីមិនសមរម្យទៅលើរូបនាង ធ្វើឱ្យនាងចេញឡាយវិដេអូ ស្រែកយំយ៉ាងកំសត់ សូម្បីតតែបងប្រុសរបស់នាងលោក សុខ ជំនោរ ក៏សម្តែងនូវការមិនពេញចិត្តនូវទង្វើរជនមួយចំនួននោះដែរ ។  អាចនិយាយបានថា […]

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់គណៈប្រតិភូសភាសហរដ្ឋអាមេរិកថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ […]

តារាកំប្លែងនាយ កុយ នឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃស្អែកបន្ទាប់ពីសុខភាពបានល្អប្រសើរ !

បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅប្រទេស ថៃ អស់ពេលជិតពីរសប្តាហ៍ ពេលនេះស្ថានភាពជំងឺតារាកំប្លែងនាយ កុយ បានល្អប្រសើរហើយ ហើយលោកនឹងត្រឡប់មកប្រទេស កម្ពុជា វិញនៅថ្ងៃស្អែក នេះ ។  តារាកំប្លែងនាយ កុយ បាននិយាយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរច្រើន នៅថ្ងៃចន្ទនេះ គ្រូពេទ្យបានប្រាប់ថា សាច់ដែលវះកាត់នោះមិនមែនជាសាច់កាចទេ ដូច្នេះលោកអាចចេញពីមន្ទីរពេទ្យបានហើយ ហើយលោកនឹងត្រឡប់មកកាន់ប្រទេស កម្ពុជា វិញនៅក្នុងថ្ងៃស្អែកនេះ ។  បន្ទាប់ពីឃើញនាយ កុយ […]

ក្រុមហ៊ុន ICAP ចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោក Zhang Chaomin […]

គណៈប្រតិភូសភាអាមេរិក ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាស​ហ​រដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ​​ មកពីគណបក្សសាធារណរដ្ឋ និង​សហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ […]

ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ នៅទីស្តីការក្រសួង។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា […]

ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមតារាបាល់ទាត់ថៃក្នុងព្រឹត្តការណ៍អន្តរជាតិលើទី១ អបអរខួប៧៥ឆ្នាំនៃទំនាក់ទំនង ខ្មែរ-ថៃ 

ពិតជាកក្រើកជាក់ជាមិនខាន សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែ មីនា ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ » ដើម្បីត្រៀមអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ ។  ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេស កម្ពុជា ។  លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជា […]

CDC ជំរុញឱ្យវិនិយោគិនចិន​ ចាប់យក​ឱកាស​វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានទទួលជួប​ពិភាក្សាការងារ​ជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ […]

កងទ័ពជើងគោកឥណ្ឌា ផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត តាមសំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជា

ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត ជាជំនួយរបស់ កងទ័ពជើងគោកឥណ្ឌា ជូន ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គឺជាការគាំទ្រដល់ដំណើរការទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា។ នេះបើតាមការឲ្យដឹងពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង […]