សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា […]
Archives
ភរិយាតារាចម្រៀង ជា សុជាតិ ឆ្លើយតបយ៉ាងឆ្ងាញ់ដៃទៅកាន់អ្នករិះគន់មួយចំនួនពីសម្រស់ខ្លួនពេលសម្រាលកូន !
ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ភរិយាតារាចម្រៀង រ៉េប ជា សុជាតិ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នករិះគន់ពីសម្រស់ខ្លួនក្នុងអំឡុងពេលសម្រាលកូន ដោយអ្នកនាង រឹម លក្ស្មី បានតបយ៉ាងឆ្ងាញ់ដៃ និងធ្វើឱ្យអ្នករិះគន់ចុះចាប់បំផុត និងបានផ្តាំអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ ថា “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ ” ។ កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងរ៉េប បានបង្ហោះរូបភាពយ៉ាងសប្បាយរីករាយជាមួយភរិយាដែលទើបនិងសម្រាលកូនដំបូងរបស់ខ្លួន ។ ជាមួយនិងភាពរីករាយនោះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានចូលខមមិននិងរិះគន់នូវពាក្យសម្តីមិនសមរម្យទាក់ទងនិងសម្រស់ភរិយាខ្លួនថាមិនស្អាត រហូតធ្វើឱ្យលោកមិនសប្បាយចិត្តឡើយ ។ ដោយឡែកនៅថ្ងៃទី១២ ខែ កុម្ភះ […]
សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យបន្តយកចិត្តទុកដាក់ទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនផ្តល់ឱ្យពិរុទ្ធជនឬទណ្ឌិត ក្នុងពន្ធនាគារ
តាមរយៈផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារនិងមណ្ឌល អប់រំកែប្រែឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឱ្យមានការលួចនាំចូលគ្រឿងញៀនផ្តល់ឱ្យពិរុទ្ធជនឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន។ ជាមួយគ្នានោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យត្រូវពិចារណាលើវិធានការក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀនឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត។ […]
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាភាពជាអ្នកដឹកនាំ ស្តីពី «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា» ជូនមន្ដ្រីបុគ្គលិកជិត៤ពាន់នាក់
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៩៣៥នាក់ ក្រោមប្រធានបទ «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)»។ […]
ហ្វីលីពីន ប្តេជ្ញាពន្លឿនអនុស្សរណៈយោគយល់គ្នាលើការនាំចូលអង្កររបស់កម្ពុជា
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត , ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាពន្លឿនការរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការនាំចេញអង្ករក្រោមក្របខណ្ឌរវាងរដ្ឋនិងរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពី នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម សូ ណារ៉ូ បានបន្តថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ […]
ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ […]
អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាព
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ព្រមទាំងរួមគ្នាបន្តទប់ស្កាត់បង្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការជំរុញបែបនេះរបស់ឯកឧត្តម នួន ផារ័ត្ន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តមអភិបាលខេត្តបានអំណគុណដល់កងម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសហការគ្នាបានល្អ រួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិ […]
ដឹងតែសប្បាយហើយ! ថ្ងៃValentine’s Dayក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស នៅទីរួមខេត្តពោធិសាត់ ២ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តពោធិសាត់មហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក ព្រាប […]
ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ខណៈសភាពការណ៍គ្រឿងញៀនមិនទាន់ថមថយនៅឡើយ
រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងផែនការរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា សភាពការណ៍គ្រឿងញៀនរបស់ពិភពលោកនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរស្រាលនៅឡើយ ដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្តុំយកចិត្តទុកដាក់ដោះស្រាយ។ ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាសជាដើម។ ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀនប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន។ ដោយឡែកសភាពការណ៍គ្រឿងញៀននៅកម្ពុជា ក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ […]
ប្រធានព្រឹទ្ធសភាហ្វីលីពីន សង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា នឹងកាន់តែមានភាពសកម្មនិងរីកចម្រើនបន្ថែមទៀត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ និងបានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ […]