តារាកំប្លែង យាយយ៉យ ចូលរួមបាតុកម្មជាមួយបងប្អូន ខ្មែរ នៅ អាមេរិក បង្ហាញពីទឹកចិត្តស្នេហាជាតិ ! (វីដេអូ)

សមរភូមិកំពុងក្តៅ តារាកំប្លែង យាយ យ៉យ បានប្រើប្រាស់សម្លេងរបស់ខ្លួនព្រមទាំងបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើន នៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងចង់ប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បានសន្តិភាព ។ 

តាមរយៈវិដេអូខ្លឹដែលតារាកំប្លែង យាយ យ៉យ បានបង្ហាញនេះ គឺអ្នកស្រីកំពុងតែស្ថិតនៅក្នុងទឹកដី អាមេរិក ដែលបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើនដើម្បីប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បាន សន្តិភាព ។ យាយ យ៉យ បាននិយាយទាំងក្តុកក្តួលចិត្តថា « ខ្មែររបស់យើងមិនចង់បានទឹកដីនរណាទេ ចង់បានតែរបស់ខ្លួនទេ ខ្មែរយើងសុំតែសុខទេ » ។ 

តារាកំប្លែង យាយយ៉យ មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ខណៈពេលដែលប្រទេសជាតិកំពុងមានបញ្ហា អ្នកស្រីមិនបានចូលរួមដោយផ្ទាល់ជាមួយបងប្អូនខ្មែរផ្សេងទៀត ដើម្បីជួយជាកម្លាំងចិត្តបងបងប្អូននិងកងទ័ពរបស់ ខ្មែរយើង តែទោះជាយ៉ាងណា អ្នកស្រី បានចូលរួមដោយផ្ទាល់ជាមួយបងប្អូនខ្មែរ នៅទឹកដី អាមេរិក ដើម្បីចូលរួមបាតុកម្ម និងប្រាស់ប្រាស់សម្លេងរបស់ខ្លួនប្រាប់ទៅដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បានសន្តិភាព ៕