ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម […]

កម្មករនិយោជិត÷ការបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ខែមករា ឆ្នាំ២០២៥ រួមនិងអត្ថប្រយោជន៍ផ្សេងទៀតសរុបប្រមាណ៣០០ដុល្លារ

កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ […]

កម្ពុជា-ហ្វីលីពីន ផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨រួមមាន៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។២) […]

កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារទ្វេភាគី​ ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមប្រធានាធិបតីបាន​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី […]

ក្រុមស្រាវជ្រាវប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់តូច ដែលជាសត្វកម្របំផុតនៅក្នុងដែន​ជម្រកសត្វ​ព្រៃសំបូរ

អង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពទាក់ទងជាមួយការអភិរក្ស មានឈ្មោះ WWF -Cambodiaបានឱ្យដឹងថា ដោយមានកិច្ចសហការ​ជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។  WWF-Cambodia បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អំពី​លទ្ធផលនៃបេសកកម្មដែលមានរយៈពេល បួនថ្ងៃរបស់ខ្លួនថា ទទួលបាន​នូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក ,សំបុកសត្វត្រដក់តូចចំនួន ៥ សំបុកនិង […]

ក្រុមហ៊ុន Excellent Associates Group បង្ហាញបំណងវិនិយោគលើកសិ-ឧស្សាហ​កម្ម នៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ […]

ក្រុមហ៊ុន World Citi Group នៅហ្វីលីពីន សម្លឹងឃើញឳកាសវិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានលើកឡើងពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា […]

សាជីវកម្ម San Miguel របស់ហ្វីលីពីន ចង់បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Ramon S. […]

ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលា​West Point គ្រោង​រៀបចំដំណើរទស្សនកិច្ចមក​កម្ពុជា​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Cris […]

ទប់លែងជាប់ តារាចម្រៀងរ៉េប ជី ដេវីត លេងធម៌ក្តៅហើយពេលនេះ ដើម្បីទទួលបានយុត្តិធម៌

ដោយសារមើលឃើញពីភាពឈឺចាប់និងការម៉ាក់ងាយទៅលើភរិយាជាទីស្រឡាញ់ តារាចម្រៀងរ៉េប ជី ដេវីត ចាប់ផ្តើមលេងធម៌ក្តៅ និងប្រកាសចាត់ការតាមផ្នែកច្បាប់ហើយ ដើម្បីទទួលបានយុត្តិធម៌ដល់ក្រុមក្រួសារខ្លួន ។ តារាចម្រៀងរ៉េប ជី ដេវីត បានប្រកាសសារជាថ្មីនៅថ្ងៃទី១០ ខែ កុម្ភះឆ្នាំ២០២៥ នេះថា « សូមគោរព​ជូន​ដំណឹង​ដល់​សាធារណជន​ និង​ បងប្អូន​អ្នកគាំទ្រ​ជាទីស្រឡាញ់​អោយ​បាន​ជ្រាប​នូវ​ចំណាត់​ការ​ផ្នែក​ច្បាប់របស់យើងខ្ញុំ​ដែលនឹងចូលជា​ធរមាន​នៅថ្ងៃនេះ​ ។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមនូវពេលដែលគ្រប់យ៉ាងទទួលបានដំណោះស្រាយចប់សព្វគ្រប់និងយុត្តិធម៌ ។ ដោយក្តីគោរពពីខ្ញុំ ងួន ចាន់ដាវិត […]