នៅព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៥នេះ ប្រជាជន កម្ពុជា យ៉ាងច្រើនកុះករបាននាំគ្នាទៅបរិច្ចាគឈាម ក្នុងនោះក៏មានសិល្បករសិល្បការិនីខ្មែរជាច្រើនបានស្រុះដៃគ្នាទៅបរិច្ចាគឈាម បើទោះបីជាមិនបានទៅជួយប្រយុទ្ធដល់សមរភូមិក្តី ។

ក្នុងចំណោមសិល្បករខ្មែរជាច្រើនដែលបានទៅបរិច្ចាគឈាមនៅថ្ងៃនេះ កញ្ញា រចនា រ៉ាវ៉ាឌី បាននិយាយថា « មិនមែនត្រឹមតែជាតួនាទី តែជាអត្តសញ្ញាណជនជាតិ ខ្មែរ រួបរួមសាមគ្គី ដោយទឹកចិត្តស្មោះត្រង់រួបរួមសាមគ្គីដើម្បីជាតិជាតិមាតុភូមិ ។ នាងខ្ញុំជាយុវជនជំនាន់ក្រោយ បានចូលរួមបំពេញភារកិច្ចនឹងចាំលើកទឹកចិត្តបងៗកងទ័ពនៅឯសមរភូមិជានិច្ច » ។
គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ គឺបងប្អូនអាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត (ទាំងបុរស និងស្រ្តី) ចាប់ពី អាយុ ១៨ឆ្នាំឡើងទៅនិងមានទម្ងន់ចាប់ពី ៤៥គីឡូ ឡើងទៅ ដែលមានទីតាំងកោះពេជ្រ អគារ J K L ៕


