រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលថែរក្សា អភិរក្សមិនអនុញ្ញាតនេសាទផ្តេសផ្តាស ក្រៅពីខែមាឃនោះឡើយ។ លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត […]
Archives
លោកជំទាវបណ្ឌិត ជា សិរី ថាការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល គឺរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ»។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី បានធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការខិតខំបំពេញការងាររបស់ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
ពិធីជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីសមាជិក សមាជិក អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់។ ថ្លែងនៅក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តរៀបចំផ្លូវថ្មើជើងឲ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរដើរលេងកម្សាន្តកាន់តែច្រើន
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ផ្លូវថ្មើជើង(Walk street) នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចូលរួមសំណេះសំណាលនិងអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន នាដើមសប្តាហ៍ក្រោយនេះ
សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។ អញ្ជើញអមដំណើរ សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត […]
លោកកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តវេឡុវ័ន្ត ខេត្តតាកែវ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើនព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្តត្រពាំងខ្នារ) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ ។ ពិធីនេះមានការ និមន្ត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតិពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស (២០១៥ – ២០២៥) ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ ៣ ៧០០នាក់។ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស […]
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្តេជ្ញាចិត្តនាំយកស្នាដៃវិចិត្រករខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ
«ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ» ។ នេះជាប្រសាសន៍ប្តេជ្ញាចិត្ត របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅចំពោះមុខភ្ញៀវកិតិ្តយស និងសិល្បករសិល្បការិនី ថ្មីចាស់យ៉ាងច្រើនកុះករ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ […]
ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន បានផ្ដល់នូវសន្ទុះ និងថាមពលថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលជោគជ័យជាផ្លែផ្កាយ៉ាងត្រចះត្រចង់។ ក្នុងសេចក្តីប្រកាសស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ បានឲ្យដឹងថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលនេះ ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រែប្រួល […]