អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន បានទម្លាយសារថា សម្ដេចមានឯកសារជាអក្សរ ជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្ទដែលលោក សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយអ្នកស្រី មួ សុខហួរ លោក អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ នៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី បាននិយាយភូតកុហកនៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនដែលចាត់ទុកលោក សេង សារី […]
Archives
សម្តេចតេជោ ហ៊ុន សែន មិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ការបញ្ជាក់របស់សម្តេចធ្វើឡើងក្រោយលោក សេង សារី ឆ្លេីយឆ្លងជាមួយវិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមាននៅប្រទេសឡាវក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីនោះ បានសម្រេចចិត្តផ្ដាំផ្ញើសារមួយតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី អ្នកវិភាគនិរទេសខ្លួននៅប្រទេសអូស្ដ្រាលីបាននិយាយភូតកុហកនៅក្នុងកម្មវិធីឆ្លើយឆ្លងមួយរបស់វិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ។ សម្តេចតេជោបានសរសេរគូសបញ្ជាក់ថា […]
នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស គ្រួសារអស់លទ្ធភាពព្យាបាលជំងឺខូចតម្រងនោមត្រូវលាងឈាម ប្តូរក្រលៀន ទទូចសុំមហាជនជួយ !
ថ្មីៗនេះក្រុមគ្រួសាររបស់ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស បានទទួលសុំមហាជនជួយដល់នាដការីរូបនេះផង បន្ទាប់ពីគ្រួសារអស់លទ្ធភាពក្នុងការព្យាបាលបញ្ចូលឈាម និងលាងឈាមរៀងរាល់សប្តាហ៍ដើម្បីបន្តជីវិតទៅមុខទៀត ។ សាលី ស្រីមាស គឺជានាដការីរបាំព្រះរាជទ្រព្យដែលមានស្នាដៃជាច្រើន នាងមានវ័យ២៥ ឆ្នាំ នាងកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរាល់ថ្ងៃ ព្រោះនាងមានបញ្ហាតម្រង់នោម ដោយត្រូវចំណាយថវិការជាច្រើនសម្រាប់ព្យាបាលបញ្ចូលឈាម និងលាងឈាមជារៀងរាល់សប្តាហ៍ដើម្បីបន្តជីវិត ។ ក្រុមគ្រួសាររបស់នាងក៏បានដាក់លក់ផ្ទះជាបន្ទាន់ដើម្បីរកថវិការជួយដល់នាង ។ មិនត្រឹមតែក្រុមគ្រួសាររបស់នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ប៉ុណ្ណោះទេ ដែលទទួលសុំមហាជនឱ្យជួយសូម្បីតែមិត្តភក្តិក្នុងអាជីពរួមគ្នាក៏បានស៊ែរ […]
ឯកអគ្គរដ្ឋទូតគុយបា ប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាកម្ពុជា
លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឳកាសជំនួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ […]
ចិនសម្រេចផ្តល់ជំនួយឥតសំណងជាង៤លានដុល្លារ ដើម្បីគាំទ្រការងារបោសសម្អាតមីននៅកម្ពុជា
ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ […]
កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១ ០០០កន្លែង
កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើនដែលទទួលស្គាល់ដោយអង្គការ UNESCO និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែមអំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំផ្ញើទៅក្រុមជ្រុលនិយមបានវាយប្រហារសម្តេចថា មកគិតរឿងកូនឆ្កែកំបុិកកំប៉ុកមិនគិត រឿងជាតិធំៗ។ សម្តេចតេជោ តែងតែប្រាប់ទៅគេវិញថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី។ សម្តេចតេជោបានលើកឡើងបែបនេះ ដោយបានភ្ជាប់នឹងករណីយុវជននៅខេត្តក្រចេះមួយរូប ឈ្មោះ ណន សុខហេង ដែលសម្តេចបានជួយសម្របសម្រួលបញ្ចប់ជម្លោះករណីសត្វឆ្កែ កាលពីខែតុលា ឆ្នាំ២០២៤។ សម្តេចតេជោបានឲ្យដឹងលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង […]
ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន
(កណ្តាល)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ គឺតបតាមការអញ្ជើញរបស់ […]
នៅចាំទេ! ក្រោមការជួយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ទីបំផុតយុវជន ណន សុខហេង បានចាប់ផ្ដើមអាជីវកម្មដុតនំប៉័ង និងដាក់ឈ្មោះថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងពីយុវជននៅខេត្តក្រចេះមួយរូប ឈ្មោះ ណន សុខហេង ដែលសម្តេចបានជួយសម្របសម្រួលបញ្ចប់ជម្លោះករណីសត្វឆ្កែ កាលពីខែតុលា ឆ្នាំ២០២៤។ តាមរយៈសំណេរលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ “បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ […]