គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សេចអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវរបស់គ.ជ.ប បញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា […]
Archives
អភិបាលខេត្តព្រះសីហនុ គ្រោងស្នើរាជរដ្ឋាភិបាល រៀបចំឲ្យមានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ ឯកឧត្តមបញ្ជាក់ថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។ ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD […]
កម្ពុជា រៀបចំពិធីអធិកអធមលើប្រាសាទព្រះវិហារ ដើម្បីអបអរសាទរការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ រៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើប្រាសាទព្រះវិហារតែម្ដង។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរនឹងរៀបចំប្រារព្ធពិធីឱ្យអធិកអធមជាងឆ្នាំមុនៗ តាមរយៈពិធីរាប់បាតព្រះសង្ឃចំនួន៧៧អង្គនៅគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។ តាមអាជ្ញាធរជាតិព្រះវិហារ កម្មវិធីនេះ នឹងមានការចូលរួមដោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនានាប្រចាំនៅកម្ពុជាដែលជាសហប្រធាន សមាជិក និងស្ថាបនិកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារហៅកាត់ថា […]
ត្រឹម៦ខែ ឆ្នាំ២០២៣៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញអង្ករ
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។
សារពិសេស! សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកយកឈ្មោះសម្តេចទៅបង្កើត Tiktok លុបចោលជាបន្ទាន់
សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យបញ្ឈប់ និងលុបចោលទាំងស្រុងនូវគណនី Tiktok ដែលយកឈ្មោះសម្តេចទៅប្រើ ខណៈមានគណនីក្លែងក្លាយជាច្រើនដែលបង្កើតឲ្យមានការភាន់ច្រលំ។ តាមរយៈសារសំឡេងពិសេសមួយនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលទទួលបានសារសំឡេងរបស់សម្តេចនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើមិនដូចច្នេះនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ។ សម្តេចបញ្ជាក់ថា ការមានគណនី Tiktok ក្លែងក្លាយច្រើន នាំឲ្យមានការយល់ខុសពីសារ ឬរូបភាពដែលបានបង្ហោះចេញទៅ។ សម្តេចលើកឡើងថា អ្នកយកឈ្មោះ រូបសម្តេចទៅបង្កើត […]
ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកលេងកម្ពុជាមានជាង ២លាននាក់
ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។
បេក្ខជនឆ្នើម ៤រូបនេះ ត្រូវឡើងនិយាយជាសាធារណៈ ក្រោមប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍
នៅក្នុងឆ្នាំនេះ ជាឆ្នាំដំបូងដែលកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិបានបង្កើតការប្រកួតនិយាយជាសាធារណៈ ដើម្បីផ្ដល់ជាឳកាសបញ្ចេញសមត្ថភាពបន្ថែមទៀតទៅដល់យុវជនឆ្នើមជាងគេក្នុងក្រុម ដែលបានសម្រិតសម្រាំងមកពីវគ្គជម្រុះជុំទី៣ នៃការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣។ បេក្ខជនឆ្នើម ៤ រូបនឹងត្រូវឡើងមកធ្វើការនិយាយជាសាធារណៈ ក្រោមប្រធានបទទាំង៤ ដែលគួរឲ្យចាប់អារម្មណ៍ ដែលទាក់ទងទៅនឹងវិស័យអប់រំ យុវជន និងកីឡា ទៅកាន់មហាជន។ សូមរង់ចាំមើលថាតើក្នុងវគ្គនេះនឹងផ្ដល់ចំណេះដឹង និងបទពិសោធន៍ថ្មី ខុសពីការជជែកដេញដោលតស៊ូមតិយ៉ាងណានោះ សូមកុំភ្លេចចូលរួមបោះឆ្នោតគាំទ្រ និងទស្សនាកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ ដើម្បីជាកម្លាំងចិត្ត និងទទួលយកចំណេះដឹងបន្ថែមពីការនិយាយជាសាធារណៈរបស់បេក្ខជនទៅលើប្រធានបទទាំង៤។ ការឡើងនិយាយជាសាធារណៈនេះ នឹងផ្សាយផ្ទាល់ចេញពីអគារ The […]
ក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរចុះស្រង់កន្លែងទទួលបញ្ចាំអត្តសញ្ញាណប័ណ្ណ និងដកហូតឲ្យពលរដ្ឋវិញ
ក្រសួងមហាផ្ទៃ ណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែល់ជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ […]
ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហាញសាវតារូបភាព ៣សន្លឹកកាលរៀននៅអាមេរិកសាលា West Point
បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីខាងគណបក្សប្រជាជនកម្ពុជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែកចាយរូបភាពអនុស្សាវរីយ៍រំឭកកាលរៀនបណ្ឌិតសភាយោធានៅសហរដ្ឋ អាមេ រិក ដោយបង្ហាញពីក្បួនលោតឆ័ត្រយោងពីលើអាកាស។
គ.ជ.ប៖ ទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះទិញពីឥណ្ឌា ៥ម៉ឺន២ពាន់ដប ចំណាយថវិកាជិត ១លានដុល្លារ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត […]

