មកដឹងពីជំនាញពិសេសរបស់ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនានាក្នុងតំបន់អង្គរ

លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង ២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។ លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន ៥ប្រភេទគឺ […]

រាជរដ្ឋាភិបាល ជំរុញឲ្យលើកកម្រិតផ្លូវដែក​ដែល​មានស្រាប់ ដើម្បី​ធានាប្រសិទ្ធ​ភាព​ប្រតិ​បត្តិការ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធ ធ្វើការលើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់របស់កម្ពុជា ជាពិសេស ខ្សែផ្លូវដែក​ភាគខាងជើង​ ដែលតភ្ជាប់រាជធានីភ្នំពេញ​ទៅក្រុងប៉ោយប៉ែត មាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ។ ការជំរុញបែបនេះ បានធ្វើឡើងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]

សូមប្រយ័ត្ន! ភ្នំពេញ និងខេត្ត៣ទៀត ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន […]

តារាហុងកុងល្បីពីរដួងបង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ ហើយទទួលស្គាល់ថា កម្ពុជាមានសុខសុវត្ថិភាព មិនដូចពាក្យចចាមអារាមឡើយ

តារាសម្តែងហុងកុងដ៏ល្បី Michael Do Tai Yu និង Keith Mok ដែលដើរតួជា «Dynasty» ក្នុងរឿង «Come Home Love: Lo and Behold» កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យមកសម្តែងនៅក្លឹប W CLUB ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន std.stheadline.com បានឱ្យដឹងថា ថ្វីត្បិតតែពិភពខាងក្រៅមានការព្រួយបារម្ភ […]

កម្រាលរានទស្សនាថ្មីនៅស្រះទឹកខាងត្បូង អាចថតជាប់ស្រមោលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត

បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។ លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទអង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។ កម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ(KHA)។ […]

ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ! 

ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។  តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង […]

រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ

បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ […]

ឯកឧត្តម ស សុខា៖ និន្នាការអូសទាញស្រ្តីខ្មែរឱ្យឆ្លងដែនខុសច្បាប់ ក្រោមរូបភាពបន្លំទៅដើរលេងកំសាន្ត មានការងារល្អ ឬនាំទៅរកស្វាមីបរទេស កំពុងកើនឡើងគួរឱ្យបារម្ភ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ ចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គមក្ដី ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់ ដែលទីបំផុតក៏ផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។ តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃប្រទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះ និន្នាការនៃការអូសទាញស្រ្តីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃទឹកដោះ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកា១លានដុល្លារពីក្រុមហ៊ុនជីបម៉ុង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន […]

ផ្តើមពីការគេចវេសមិនបង់លុយ ម្ចាស់រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាពេញក្រុងដូនកែវ

រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងព្រឹកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ វេលាម៉ោង ៨និង៤៥នាទី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់រថយន្តបាននៅចំនុច ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ នឹងបានយករថយន្តទាំង២គ្រឿងរួមមានរថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌សរ […]