ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងជួបសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
Archives
អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ី ធារី ប្រកាសផ្តាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលសកម្មភាពចាំជួយសមាជិកប្រឆាំង ដែលរត់គេចទៅក្រៅប្រទេស គឺលោក ហ៊ី ធារី បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
ទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យចៅក្រមប្រើរូបមន្តដោះស្រាយតាមរបៀបឈ្នះ ឈ្នះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ប្រើយន្តការសម្របសម្រួលឲ្យអស់លទ្ធភាពលើរឿងក្តីនានា ដោយប្រើរូមមន្តឈ្នះឈ្នះ ដែលជាវិធីសាស្ត្រដ៏ល្អក្នុងការលុបបំបាត់ការចោទប្រកាន់មកលើតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា “ខ្ញុំសូមស្នើលើកទឹកចិត្តឲ្យចៅក្រមទាំងអស់ យកចិត្តទុកដាក់ធ្វើការផ្សះផ្សារបញ្ចប់វិវាទរវាងគូភាគី ហើយធ្វើឲ្យបានស្រូត ដែលចៅក្រមត្រូវចេះប្រើវិធីរូបមន្តនៃការដោះស្រាយ ដោយត្រូវពិនិត្យឲ្យបានដឹងថាតើចំណុចណាខ្លះត្រូវគ្នា និងចំណុចណាខ្លះមិនត្រូវគ្នា ដើម្បីពង្រីកទំហំត្រូវគ្នា កាត់បន្ថយទំហំមិនត្រូវគ្នា ហើយទីបំផុតឈានទៅរកចំណុចត្រូវគ្នាទាំងស្រុង”។ បើតាមសម្តេចតេជោ បើកាលណាឈានដល់ការកាត់ក្តីឈ្នះចាញ់ហើយ […]
សម្តេចតេជោ ហ៊ុន សែន ឲ្យពន្លឿនរៀបចំច្បាប់តុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងការធ្វើធុរកិច្ចនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការរៀបចំច្បាប់តុលារការពាណិជ្ជកម្មនៅកម្ពុជាឱ្យបានលឿនតាមដែលអាចធ្វើបាន ដើម្បីពង្រឹងនៅការជឿជាក់លើការធ្វើធុរកិច្ចនៅកម្ពុជា ។
កម្ពុជា នៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក
ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជានៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។ កម្ពុជាត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនានេះ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕
យុវជនក្រីក្រ ១.៥ លាននាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចាប់ពីខែសីហាតទៅ
យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ។
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌តម្លៃជាង ១៤លានដុល្លារ
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមការឲ្យដឹងពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ […]
សម្ដេចក្រឡាហោម ស ខេង រំលឹកមន្ត្រីរាជការ និងកងកម្លាំង មិនត្រូវប្រើឯកសណ្ឋានការងារ ឬសម្ភារៈថវិការដ្ឋ ចូលរួមឃោសនាបោះឆ្នោតឡើយ
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។ ការរំលឹករបស់សម្ដេចក្រឡាហោម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ […]
ឯកឧត្តម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែបន្តបេ្តជ្ញាចិត្តគំាពារសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ នៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគំាពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ, សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា […]

