ធ្លាប់តែប្រកែកនិងមិនចង់រៀបការ ស្រាប់តែចូលឆ្នាំ២០២៥ ហង្ស សុរិយាន់ បែរជាប្រកាសក្តែងៗថា ខ្លួនចង់បានប្តី ដូច្នេះហើយទើបមិនចាប់អារម្មណ៍ប្រកួតកម្មវិធីណាទាំងអស់ ។ ហង្ស សុរិយាន់ គឺជាតារាស្រីសប្បូរស្នេហ៍ដែលមានបុរសជាច្រើនប្រាថ្នាចង់បានជាគូ ប៉ុន្តែម្តងជាពីរដង នាងតែងតែបដិសេធមិនទទួលស្នេហ៍ពីបុរសណាឡើយ ទើបធ្វើឱ្យនាងនៅព្រៅមកដល់សព្វថ្ងៃនេះ ។ ជួបជាមួយ ហង្ស សុរិយាន់ នៅក្នុងកម្មវិធី Miss Cosmo កាលពីពេលថ្មីៗនេះ ស្រាប់តែតារាស្រីរូបស្រស់ម្នាក់នេះបានប្រកាសក្តែងៗថា ខ្លួនចង់បានប្តី បុរសរូបនោះត្រូវមានផ្ទះ រថយន្ត លុយ និងនាំនាងដើរគ្រប់ប្រទេស… ។ ហង្ស សុរិយាន់ […]
Archives
ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវចំនួន ៤៨៣ហិកតានៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់ភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។ បេសកកម្មរបស់លោកជំទាវ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ មានការចូលរួមពីលោក ទ្រី […]
ក្រសួង សម្រេចបូមយកទឹកពីទន្លេបាទី ទៅអន្តរាគមន៍សង្គ្រោះស្រូវកសិករនៅស្រុកបាទី ខេត្តតាកែវ ដែលជួបបញ្ហាខ្វះខាតទឹក
តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។ ឯកឧត្តម ឃឹម ហ្វីណង់ […]
វង់ភ្លេងពិណពាទ្យនៅទឹកដីកំពង់ឆ្នាំង ទទួលបានការចាប់អារម្មណ៍ខ្លាំង
វង់ភ្លេងពិណពាទ្យនៅទឹកដីខេត្ត កំពង់ឆ្នាំង ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាក់ស្តែងកាលពីថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០២៥ កន្លងមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កំពង់ឆ្នាំង បានរួមសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច និងនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពីវង់ភ្លេងពិណពាទ្យក្រោយប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ » ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ។ នៅក្នុងសិក្ខាសាលាស្ដីពីវង់ភ្លេងពិណពាទ្យ ក្រោមប្រធានបទ « តួនាទីរបស់វង់ភ្លេងពិណពាទ្យ» […]
ឯកឧត្តម ស សុខា បង្ហើបពីការត្រៀមកែសម្រួលនីតិវិធីជ្រើសរើសនិងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។ ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីឯកឧត្តមក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ […]
«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ប្តូរឈ្មោះទៅជា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា»
រាជរដ្ឋាភិបាល បានសម្តេចប្តូរឈ្មោះ«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ទៅជា «ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia។ នេះបើយោងតាម អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» […]
បំភ្លឺ៖ វិទ្យុអាស៊ីសេរី មាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១
មណ្ឌលអប់រំកែប្រែទី១ ចេញលិខិតបំភ្លឺ ឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ របស់វិទ្យុអាស៊ីសេរី ស្តីពីការលើកឡើង ដោយភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មុនឃាត់ខ្លួន ជាអ្នកកាប់គោលក់ ដែលត្រូវបានដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម”។ មណ្ឌលអប់រំ កែប្រែទី១ បំភ្លឺថា ជនជាប់ឃុំខាងលើកំពុងស្ថិតក្នុងនីតិវិធីតុលាការដែលជាប្រភេទជនជាប់ឃុំមានចំណាត់ថ្នាក់សន្តិសុខកម្រិតខ្ពស់-គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ […]
ឯកឧត្តម អ៊ុច បូររិទ្ធ និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួប ពិភាក្សាគ្នាពីការបន្តពូនជ្រំ និងថែរក្សាការពារភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី
ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក To Lam (តូ ឡឹម) អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម (CPV) នៅទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃទស្សនកិច្ចនេះ ក្នុងការពង្រឹងមិត្តភាពជាប្រពៃណីរវាងគណបក្ស និងប្រទេសទាំងពីរ។ […]
កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ […]
កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ […]