អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសារបំភ្លឺទៅកាន់ផេកហ្វេសប៊ុកតាំងខ្លួនជាអ្នកកាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily ថា អតីតឧកញ៉ា ហេង សិទ្ធី បានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ជនជាតិសិង្ហបុរីឈ្មោះ ភួ ហ្គេចសេង […]
Archives
សម្តេចតេជោ ហ៊ុន សែន៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួន
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី២៩ […]
ទូតចិន៖ ខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជានិរន្តរ
លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជូនពរឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជានិរន្តរ នៅចំថ្ងៃរាជរដ្ឋាភិបាលប្រារព្ធទិវាសន្តិភាពនៅកម្ពុជាទី២៦
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី «២៩ ធ្នូ» ទៅជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា […]
មិនធម្មតាទេ ! បទចម្រៀង២បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបក្នុងសប្តាហ៍នេះ !
ក្រោយពីទំលាក់បទចម្រៀងមនោរសញ្ចេតនាផ្ទួនៗគ្នានៅក្នុងផលិតកម្ម Galaxy Navatra កាន់តែធ្វើកេរ្តិ៍ឈ្មោះរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តល្បីខ្ទរខ្ទាឡើង ជាក់ស្តែងក្រោយពីទទួលបានពានរង្វាន់ពីក្រៅប្រទេសហើយ បទចម្រៀង២បទរបស់លោកក៏បានជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបនៅក្នុងសប្តាហ៍នេះ ។ បទចម្រៀង « ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ » និងបទចម្រៀង « គេងលើភ្លើង » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពិរោះរណ្តំចិត្ត និងត្រូវចិត្តអ្នកគាំទ្រណាស់ រហូតមានអ្នកចូលទស្សនារាប់លានដងក្នុងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារតែបទចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង […]
ខេត្តមីយ៉ាហ្គិ របស់ជប៉ុន ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា
អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ (MURAI Yoshihiro) បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ បានបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន […]
អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយគ្រឹះស្ថានសិក្សាចុះឆែកឆេកំណត់មុខសញ្ញាក្រុមក្មេងទំនើងតាមអនុវិទ្យាល័យ និងវិទ្យាល័យ
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង បានកត់សម្គាល់ថា សកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កម្រើកឡើងវិញក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌ នីមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើល ឱ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ […]
ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម ប្តេជ្ញាខិតខំសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រ
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងកងវិស្វកម្មនៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ប្តេជ្ញាខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឲ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។ គិត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ […]
ម្ចាស់រថយន្ត Lexus 350 ធ្លាប់បង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បន្តបង្ហោះចោទប៉ូលិសចរាចរណ៍លួច Memory ក្នុងឡាន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញបុរសម្នាក់ម្ចាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតី និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍លួច Memory ក្នុងរថយន្តរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ តាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្តLexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាកលេខមិនប្រក្រតីត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១លាន២០ម៉ឺនរៀល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី២៦នេះបានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory […]
អគ្គនាយកអន្តោប្រវេសន៍បណ្តេញជនជាតិវៀតណាម ២១នាក់ចេញពីកម្ពុជា
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ តាមការឲ្យដឹងពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់នាពេលនេះគឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស ដែលបានអនុវត្តទោសចប់។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ […]