សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើនក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើនក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលគ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ តាមរយៈបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី បានលើកឡើងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ […]

យ៉ាង​ហោច​ណាស់​មានមនុស្ស​ ១០​នាក់​បាន​ស្លាប់​ និងរងរបួសច្រើននាក់ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា

ក្រុមគ្រូពេទ្យនៅហ្គាហ្សា និយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ រួមទាំងអ្នកកាសែត ៥នាក់ និងច្រើននាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស ៥នាក់បានស្លាប់ និង ២០នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងសង្កាត់ Zeitoun នៃទីក្រុង Gaza ។ ពួកគេបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក។ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ អ្នកកាសែត ៥នាក់ត្រូវបានសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារនៅជិតមន្ទីរពេទ្យ Al-Awda […]

ទេព បូព្រឹក្ស ប្រកាសសុំកូនស្រីពី ជី ដេវីត ក្នុងថ្ងៃកំណើតវ័យ ៣១ឆ្នាំធ្វើឱ្យខាងប្រុសអៀននិយាយលែងចេញ !

ក្នុងថ្ងៃកំណើតវ័យ៣១ឆ្នាំរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសុំលោក ជី ដេវីត ជាស្វាមី ថា ចង់បានកូនស្រីម្នាក់ជាងរៀបចំពិធីមង្គលការ ។  តារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំពិធីខួបកំណើតរបស់ខ្លួនយ៉ាងធំដុំនៅក្នុងឆ្នាំនេះដោយបានអញ្ជើញមិត្តសិល្បករ និងញាតិមិត្តជាច្រើនចូលរួមអបអរសាទរ ។ នាថ្ងៃនោះ ទេព បូព្រឹក្ស រំភើបចិត្តជាខ្លាំងនៅពេលដែលលោក ជី ដេវីត បានរៀបចំកម្មវិធីពិសេសៗសម្រាប់នាង ។ […]

ស្លុតចិត្ត ភរិយា កែវ វាសនា នៅក្នុងបន្ទប់ ICU ចំនួន២ថ្ងៃ ក្រោយសម្រាលកូនស្រីជួបបញ្ហាសុខភាព ! 

តារាចម្រៀងលោក កែវ វាសន អាណិតប្រពន្ធឡើងខ្លោចចិត្ត បន្ទាប់ពីភរិយាសម្រាលកូនទី៣ ជួបនូវបញ្ហាសុខភាព ភរិយារបស់លោកត្រូវស្ថិតក្នុងបន្ទប់ ICU រហូតដល់ទៅពីរថ្ងៃ ទើបអាចចេញមកនៅបន្ទប់ធម្មតាវិញ ។  ភរិយាលោក កែវ វាសនា បានសម្រាលកូនស្រីទី៣របស់ខ្លួននៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២៤ ដោយសារពេលសម្រាលនោះភរិយារបស់លោកមានបញ្ហាបន្តិចបន្តួច ធ្វើឱ្យលោកជាស្វាមីព្រួយបារម្ភជាខ្លាំង ទើបមិនបានប្រាប់ញាតិមិត្តអំពីពេលវេលាល្អដែលភរិយាខ្លូនសម្រាលកូន ។ ដោយឡែកនៅថ្ងៃទី ២៤ ខែ ធ្នូឆ្នាំ ២០២៤ នេះ លោក កែវ […]

សារព័ត៌មានល្បីឈ្មោះថៃ បាងកកប៉ុស្តិ៍ បង្ហោះសារអបអរកំពូលតារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្តទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោក 

កាសែតដ៏ល្បីល្បាញរបស់ប្រទេសថៃ បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានបង្ហោះសារអបអរដល់កំពូលតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ឧកញ៉ា ខេមរ: សិរីមន្ត ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក។  តាមរយ:ការបង្ហោះលើផេកផ្លូវការក្នុងបណ្តាញសង្គមហ្វេសប៊ុក កាសែតបាងកកប៉ុស្តិ៍ បានសរសេររៀបរាប់ថា កំពូលតារាចម្រៀងកំពូលរបស់កម្ពុជាឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចបានភាពជោគជ័យគួរឲ្យកត់សម្គាល់ តាមរយៈការឈ្នះពានរង្វាន់តារាចម្រៀងកម្រិតពិភពលោក ពីកម្មវិធី​ប្រគល់ពានរង្វាន់អន្តរជាតិ។ បទ​ចម្រៀង​ដ៏ល្បី​ល្បាញក្រោមចំណងជើងថា […]

គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ប្រកាសបដិសេធនិងទាត់​ចោល ការចុះផ្សាយរបស់គណនីហ្វេសប៊ុកCambodia Daily Khmer

គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer កាលពីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN ។ គួររម្លឹកថា​ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer បានផ្សព្វផ្សាយថា […]

នាយករដ្ឋមន្រ្តី លើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិខ្មែរ កាន់តែផុលផុសថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួម​បរិច្ចាគថវិកាក្នុង​មូលនិធិកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដោយ​ផ្តោតលេី​ការកសាងផ្លូវក្រវាត់ព្រំដែន​ នាពេលកន្លងមក​ និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ […]

ស្ពានអាកា​សមរត​កតេជោ ជាន់ទី១ បាន​បើកឲ្យពលរដ្ឋ​ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

ស្ពានអាកាសមរតកតេជោ ជាន់ទី១ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន បានបើកឲ្យដំណើរការបណ្តោះអាសន្នហើយ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។ បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្ន នាពេលនេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​។ គួរបញ្ជាក់ថា​ […]

រាជរដ្ឋាភិបាល ដាក់ទិសដៅប្រែក្លាយនិងអភិវឌ្ឍ​តំបន់ព្រំដែន ទៅជាតំបន់​ព្រំដែនសក្ដានុពល​សេដ្ឋកិច្ច

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នក​អភិ វឌ្ឍន៍​លំនៅដ្ឋានកម្ពុជាចូលជួបសម្ដែងការគួរសម នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, ​។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការពារ​បូរណភាព​ទឹកដី​ និង អធិបតេយ្យភាព​មិនឱ្យបាត់បង់​ សម្រាប់​កូន​ចៅគ្រប់ជំនាន់​ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច […]

ចិន នឹងជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ចិន នឹងជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។ ការអះអាងនេះ បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ […]