ឯកឧត្តម ឌិត ទីណា ចាត់ទុកកា​រ​កសាងសមត្ថភាព និង​ការអភិវឌ្ឍធន​ធាន​មនុស្សក្នុងវិស័យកសិកម្ម ជារឿងចាំបាច់

ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត​ ជា​ពិ​សេ​ស​ការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ​ ឱ្យកាន់តែមានប្រសិទ្ធភាព​ក្នុងការត្រួតពិនិត្យ​ ប្រមូលទិន្នន័យ​ និងផ្សព្វផ្សាយបច្ចេកទេស។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២៤ ។ ពាក់ព័ន្ធនឹងការងារនេះ […]

ឥណ្ឌា រំពឹងថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នឹងឈានឡើងដល់កម្រិតខ្ពស់

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិត Devyani Khobragade បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន […]

អ្នកនាំពាក្យ ថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួន

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូព ឆ្នាំ២០២៤ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត […]

បណ្ឌិត យង់ ពៅ៖ បញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជិតខាង អ្នកនយោបាយប្រឆាំង និងពលរដ្ឋគប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារឱ្យបានច្បាស់លាស់

បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអធិបតេយ្យជាតិ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់និន្នាការ ដែលតែងតែមានការឈឺឆ្អាលចំពោះជោគវាសនាជាតិ។ ទោះជាយ៉ាងណា ការឈឺឆ្អាល ចង់ដឹងចង់ឮ និងចង់ចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិនេះ ពលរដ្ឋម្នាក់ៗបានបង្ហាញចេញជាសកម្មភាពនិងបានចូលរួមទៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ដែលជួនកាល អាចនាំផលជះត្រឡប់មកវិញផ្ទុយពីគោលបំណងដើមរបស់ខ្លួនថែមទៀតផង។ សម្រាប់លោកបណ្ឌិតការប្រកាសរៀបចំបាតុកម្មនៅថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាសិទ្ធិរបស់អ្នករៀបចំនិងអ្នកចូលរួមធ្វើបាតុកម្ម ដោយសិទ្ធិនេះត្រូវជ្រកកោននៅក្រោមច្បាប់នៃប្រទេសដេលខ្លួនកំពុងរស់នៅ ពោលគឺត្រូវគោរពទៅតាមនីតិវិធី និងលិខិតបទដ្ឋានច្បាប់ជាធរមាននៅក្នុងប្រទេសដែលខ្លួនទទួលបានសញ្ជាតិ ឬកំពុងរស់នៅនោះ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីដែលការរៀបចំបាតុកម្មនេះ […]

ជប៉ុន សម្រេច​ផ្តល់​ជំនួយ​រថយន្តប្រមូល​​សំរាម​ ១០គ្រឿង​បន្ថែម​ ដល់កម្ពុជា​

ប្រទេសជប៉ុន បានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា […]

ក្រុមយុវជនខេត្តសៀមរាប រំពឹងថា ខ្លែងឯកខ្មែរនឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ

លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្តចុះមូលដ្ឋានស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់ លោកពិតជាមានការព្រួយបារម្ភពីការបាត់បង់ ខ្លែងឯកខ្មែរ ដែលជាមរតកសិល្បៈដ៏ផូរផង់របស់ខ្មែរយើង ។ ដូច្នេះទើបលោក រួមជាមួយក្រុមការងារយុវជនមកពីបណ្តាក្រុង ស្រុកផ្សេងៗនាំគ្នាមករៀនសូត្រអំពីរបៀបធ្វើខ្លែង របៀបធ្វើឯក ពីសំណាក់ព្រឹទ្ធាចារ្យដែលលោកនៅចេះចាំ ។ លោក ហូ សម័យ បន្តថា “ថ្ងៃនេះយើងបាននាំយុវជនជាង ៣០នាក់មករៀនជាមួយលោកតា ស៊ន់ ដែលរស់នៅភូមិព្រំកុដ្ឋ សង្កាត់បល័ង្គ […]

សម្តេចនាយករដ្ឋមន្ត្រី៖ ដរាបណាគណបក្សប្រជា​ជនកម្ពុជា​នៅបន្តដឹក​នាំ​​ប្រទេស«ភាសាខ្មែរ»នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋា​ភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAក្នុងការប្រឡងបាក់ឌុប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល។ […]

សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រលើសពីការរំពឹងទុកនៅក្នុងពិព័រណ៍សៀវភៅ

ក្នុងរយៈពេល ៤ថ្ងៃនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» សៀវភៅ «ពេជ ចន្ទមុ ថ្មី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានចែកជូនមហាជនអស់ចំនួនរហូតដល់ជិត ២ម៉ឺនក្បាល ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ឯកឧត្តម ឆាយ សុផល បានអោយដឹងថា ចាប់តាំងពីថ្ងៃចាប់ផ្តើមនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ […]

ប្រជាពលរដ្ឋ ២០០នាក់បន្ថែមបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១១ ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ដោយមានការយល់ដឹងអំពីការងារព្រំដែន។ តាមរយៈទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ បានបញ្ជាក់អះអាងជូនប្រជាពលរដ្ឋអ្នកចូលរួមទាំងអស់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី របស់រាជរដ្ឋាភិបាល តាំងពីជំនាន់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់ […]

ឯកឧត្តម ស សុខា អំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ពីក្រុមជនអគតិមួយចំនួនតូច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។ ឯកឧត្តមបានអំពាវនាវបែបនេះ ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២១ […]