មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយ ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ […]
Archives
ទស្សនកិច្ចទិសឦសានបានបិទបញ្ចប់ដោយជោគជ័យ និងបានក្លាយជាសក្ខីកម្មរស់លើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ដំណើរទស្សនកិច្ចទិសឦសានត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាធារណជន ២ ៤០០ នាក់ ជាសាក្សីរស់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា សាធារណជនពីគ្រប់មជ្ឈដ្ឋាន រួមមានព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បានអស់មន្ទិលសង្ស័យ និងអស់នូវការព្រួយបារម្ភលើបញ្ហាបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក្រោយបានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន រៀបចំដោយរាជរដ្ឋ ភិបាលកម្ពុជា ដោយបងប្អូនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ជាពិសេសគឺបានមើលឃើញដោយ ផ្ទាល់នូវខណ្ឌសីមាបង្គោលព្រំដែនដែលត្រូវបានបោះយ៉ាងត្រឹមត្រូវ […]
គួរអោយអនិច្ចា! ខូចឈ្មោះកាសែត ដែលមានអាយុកាលចាប់តាំងពីឆ្នាំ១៩៩៣ របស់លោកតា បើននី អស់ហើយ
បងប្អូនជាអតីតអ្នកកាសែត ជាភាសាអង់គ្លេស-ខ្មែរ The Cambodia Daily ក៏ត្រូវខូចឈ្មោះ ដោយសារតែមនុស្ស ២នាក់ ដែលសព្វថ្ងៃរស់នៅអាមេរិក និងមិនដែលធ្វើការនៅកាសែត The Cambodia Daily សោះ ស្រាប់តែលួចយកឈ្មោះកាសែតដ៏ល្បីល្បាញនេះ ទៅបង្កើតហ្វេសប៊ុក ហើយអង្គុយប្រឌិតរឿង ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយ បន្លំមហាជនទៅវិញ។ បង ពិន ស៊ីសុវណ្ណ អតីតអ្នកកាសែត នៅកាសែត The […]
បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារ
ដោយទ្រាំមើលនិងភ្នែកមិនបាន ភរិយាយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយថវិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការមួយចំហៀងខ្លួនត្រូវចិញ្ចឹមកូន២នាក់ បន្ទាប់ពីប្រពន្ធបោះបង់ចោល ។ តាមរយៈវិដេអូខ្លីនេះភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្តល់វិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការម្នាក់ដែលរស់នៅខេត្ត មណ្ឌលគីរី ក្នុងពេលដែលភរិយាលោកទៅមើលដីនិងដើរកម្សាន្ត ។ បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា នៅពេលដែលភរិយាលោក ព្រាប សុវត្ថិ ជួបបុរសពិការនោះ ឃើញថាគាត់ជួបនូវការលំបាកខ្លាំងពេក ក៏កើតចិត្តអាណិតនិងផ្តល់ថវិការផ្ទាល់ខ្លួនមួយចំនួន ទុកជួយសម្រួលជីវភាពរបស់គាត់និងកូនៗ ។ ប្រភពព័ត៌មាននោះបានបន្តទៀតថា បុរសពិការម្នាក់នោះបានជួបនូវបញ្ហាក្នុងគ្រួសារត្រូវភរិយាបោះបង់ចោល […]
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៤ ខែធ្នូនេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា «ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់ទទួលភារកិច្ចសហការការពារប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំអាស៊ាននៅភ្នំពេញ ឆ្នាំ២០១២
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចេញរូបមួយសន្លឹកដែលបង្ហាញពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ។ នៅលើបណ្តាញសង្គម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេររៀបរាប់ថា៖ «អតីតឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នជាមួយ អតីតប្រធានាធិបតីអាមេរិក […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យCDRI បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ ធដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព ។ […]
លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?
លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក […]
អបអរសាទរ! កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ ថ្នាក់ពិភពលោកពី International University Of Morality នៅអាមេរិក
អបអរសាទកំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដី អាមេរិក ។ នេះជាមោនភាពសម្រាប់កម្ពុជាយើង ។ ថ្លែងប្រាប់Karpit News នៅព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត […]
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង
នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗនៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ […]