ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានយាងចេញទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន នៅវេលាម៉ោង៩និង០០នាទី កាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
Archives
ត្រីភាគី បន្តចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៤
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ប៉ុន្តែភាគីទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក មិនទាន់បញ្ចេញតួលេខនៅឡើយទេ។ តាមគម្រោង បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ […]
អាជា្ញធរព្រំដែន បដិសេធចោទទាំងស្រុងចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថាព្រែកមួយខ្សែបាត់បង់ទៅវៀតណាម
តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរ ក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន» លេខាធិការដ្ឋានអចិន្ត្រៃយ៍នអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្ដាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្ដរជាតិ។ ក្នុងសេចក្តីប្រកាសបដិសេធព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា លេខាធិការដា្ឋនអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន សូមធ្វើការបំភ្លឺនិងបញ្ជាក់ ជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភម៉ាស់ និងអាវ PPE ដល់កងទ័ពជើងគោក
ម៉ាសចំនួន ៩៦៧.៥០០ម៉ាស និងអាវPPEចំនួន ៣៧.៥០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ឧត្តបត្ថម្ភដល់មន្ទីរពេទ្យយោធភូមិភាគទាំង៦ , គិលានដ្ឋានកងពលធំអន្តរាគមន៍ ,កងពលតូចអន្តរាគមន៏ បញ្ជាការដ្ឋានទាំង៦ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា ម៉ាសចំនួន […]
មន្ត្រីបេតិកភណ្ឌ ចុះកំណត់ដែនបុរាណស្ថានចំនួន៥៥ ដើម្បឲ្យអាជ្ញាធរមូលដ្ឋានចូលរួមការពារ
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌដឹកនាំដោយលោក ណៃ សុភា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្រ្តឃុំបារាយណ៍ បានបង្ហាញក្ដីសោមនស្សរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងារចំពោះការងារដ៏ប្រពៃ និងមានសារៈសំខាន់នេះ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុនមានការងាយស្រួលក្នុងការគ្រប់គ្រងល្បាត និងថែរក្សាជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ បានសន្យានឹងចូលរួមថែរក្សាការពារទប់ស្កាត់ការពារលួចជីកឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបានចាប់ពីពេលនេះតទៅ៕
ស្រីស្អាត ហ្វាហ្វា មិនខ្វល់រឿងបែកបាក់ស្នេហ៍ បែរជាបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងអាហារលើកទឹកចិត្តខ្លួនឯង
ថ្វីដ្បិតតែជីវិតស្នេហាតារាសម្តែង ហ្វាហ្វា បរាជ័យរាប់មិនអស់ ប៉ុន្តែនាងបែរជាជោគជ័យនៅក្នុងការងារសិល្បៈទៅវិញ រហូតចុងក្រោយនេះនាងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីបើកហាងរកស៊ីមូយកន្លែង ។
ក្តៅៗ កញ្ញា រឿន ណាត ខឹងចិត្តរឿងអ្វីបានជាដៀមដាមបែបនេះ ?
ប៉ុន្មានម៉ោងមុននេះ កញ្ញា រឿន ណាត បានបង្ហោះសារមួយដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយនាងបានដៀមដាមទៅនិងរឿងមួយ ដែលធ្វើឱ្យនាងមិនសប្បាយចិត្តសោះ ។
មេបញ្ជាការ៖ នាយទាហាន ពលទាហានទាំងអស់ ត្រូវតែបន្តការពារដាច់ខាតរាជរដ្ឋាភិបាល នីតិកាលទី៧
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ចំនួន ៣វគ្គ ដែលមានសិក្ខាកាមសរុប ចំនួន ៣០០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ វរសេនាតូចថ្មើរជើងលេខ៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល ដែលស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ […]
«មីជាតិ» ចាយលុយមិនស្តាយផលិត MV បទ«មីឆុងមីឆា» កម្រិតអន្តរជាតិ!
ដូចប្រិយមិត្តបានដឹងមកហើយ បទចម្រៀង «មីឆុងមីឆា» មានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងពេលជាចេញ Audio Music ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធការផ្សាយរបស់វិទ្យុអាស៊ីសេរី និងហៅជាវិទ្យុបម្រើឲ្យមនោគមន៍វិជ្ជាបរទេសមានបំណងទុច្ចរិត
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺឯកឧត្តមបណ្ឌិត ស សុខា […]