ក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ […]
Archives
ចិញ្ចៀនពេជ្រ ដែលលោក Tomas សុំ រ៉េត សារីតា រៀបការលើកកំពូលភ្នំទឹកកក មានតម្លៃជិត ៣ ម៉ឺនដុល្លារ !
អាចចាត់ទុកបានថា កញ្ញា រ៉េត សារីតា គឺជាតារាស្រីមួយដ៏មានសំណាងជាងគេនៅក្នុងឆ្នាំ ២០២៤ នេះត្រូវបានគូស្នេហ៍ខ្លួន Surprise សុទ្ធតែសុំរៀបការនៅលើកំពូលភ្នំទឹកកកនៅលើទឹកដី ញូវហ្សេឡែន ។ ចំណែកចិញ្ចៀនពេជ្រដែលលោក Tomas សុំ រ៉េត សារីតា រៀបការនោះ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅជិត ៣ ម៉ឺនដុល្លារ
ក្រសួងកិច្ចការនារី ក្រើនរំលឹកដល់យុវជន កុំយកថ្ងៃ១៤កុម្ភៈ ប្រព្រឹត្តសកម្មភាពពុំគួរគប្បី
ក្រសួងកិច្ចការនារី ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានក្តីស្រឡាញ់នេះ។ ការក្រើនរំលឹកនេះ ដោយកន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថា មានប្រជាពលរដ្ឋ និងយុវជន […]
លោក ស សុខា ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជនរាល់ម៉ោងរដ្ឋបាល
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរៀបចំមន្រ្តីនគរបាលស្ថិតក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពង្រឹងយន្តការលុបបំបាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ឱ្យទាន់សភាពការណ៍
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល
មិនបង្អង់យូរ តារាកំប្លែងនាយ ពែកមី ដាក់ចំៗទៅ អាចារ្យធំ ក្រោយប្រើពាក្យសម្តីមិនសមរម្យ !
រឿងនាយ គ្រឿន ទើបតែស្ងប់ស្ងាត់មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាយ ពែកមី បានដាក់ចំៗទៅ អាចារ្យធំ ក្រោយប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យខ្លួនមិនសប្បាយចិត្ត
មួយសប្ដាហ៍ នគរបាលឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត ៣០០នាក់
ក្នុងរយៈពេលមួយសប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៣៣ករណីទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា កម្លាំងនគរបាលជាតិមិនដកដៃពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។ ក្នុងរយៈពេលមួយសប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ […]
ទីបំផុត! រកឃេីញរថយន្តបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ ខណៈជនបង្កត្រូវបានកំណត់មុខសញ្ញាហើយ
រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 បេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់នៅផ្លូវ៦០ម៉ែត្រខណ្ឌដង្កោនោះ ត្រូវបានសមត្ថកិច្ចរកឃេីញហេីយនៅចំណតមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នៅតែម្ចាស់រថយន្តមិនទាន់រកឃេីញទេ យ៉ាងណា សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ។ គួរបញ្ជាក់ថាបុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ […]
គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព
គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននិមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរណ៍ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញលើយន្តការនៃការធ្វើអធិការកិច្ច កុំឱ្យជាន់តួនាទី ភារកិច្ចគ្នា។ ទន្ទឹមនេះ សម្តេចធិបតី ស្នើក្រសួងស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការ ដើម្បីកែលំអការងារ កុំខ្លាច និងរត់គេចពីការងារធ្វើអធិការកិច្ច។ សម្តេចធិបតី បានថ្លែងបែបនេះក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]

