ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ រួមដំណើរដោយឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងអភិបាលស្រុកជើងព្រៃ បានផ្តល់នូវប្រេងសាំង […]
Archives
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្ត្រីរាជការ ៥ក្រសួងស្ថាប័នទៀត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ អង្គប្រជុំបានពិភាក្សាពីការកំណត់ពេលវេលា ដើម្បីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ […]
គណៈមេធាវី ប្រតិកម្មគណនីហ្វេសប៊ុកមួយ ដែលប្រមាថមាក់ងាយស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រឆាំងដាច់អហង្ការចំពោះ អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះលោកឡុង ស្រឡាញ់សន្តិភាព ដែលបានជេរប្រមាថ មាក់ងាយ និងទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសំណេរលើអត្ថបទរបស់សារព័ត៌មាន Koh Santepheap Daily មានចំណងជើងថា “មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលមរណភាពហើយ ចុះផ្សាយក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា […]
ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃជិត៩ម៉ឺននាក់ កើនជិត១៦%
នេះបើតាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរ សរុបទាំងអស់ មានចំនួន ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់
អ្នកដាក់ប្រាក់វិនិយោគជាមួយលោក យ៉ង់ សាំងកុមារ ទុកពេលត្រឹមថ្ងៃទី១២ សងប្រាក់ដល់ពួកគេវិញ
អ្នកដាក់ប្រាក់វិនិយោគជាមួយលោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើយុទ្ធនាការចេញទាមទារសងប្រាក់ត្រឡប់ឱ្យពួកគេវិញ ដោយថា ពួកគេត្រូវការប្រាក់ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ
ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងចាប់ដំណើរការថ្មីម្តងទៀត
តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២
ចូលឆ្នាំចិន ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស ២៣នាក់ របួស៤១នាក់
គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។ អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ […]
អីយ៉ា អតីតបវរកញ្ញាចក្រវាល កម្ពុជា ២០២០កញ្ញា រ៉េត សារីតា ត្រូវបានគូស្នេហ៍សុំរៀបការលើកំពូលភ្នំដ៏ខ្ពស់ក្នុងទឹកដី ញូវហ្សេឡែន
នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន នេះ អតីតបវរកញ្ញាចក្រវាល កម្ពុជា ២០២០ កញ្ញា រ៉េត សារីតា បានដឹកដៃគូស្នេហ៍របស់ខ្លួនទៅដើរកម្សាន្តនៅលើទឹកដី ញូវហ្សេឡែន
កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងឯកភាពស្វះស្វែងរកកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ
រកឃើញអ្នកកើតជំងឺអុតស្វានៅភ្នំពេញ ៣ករណីទៀត ខណៈនិន្នាការចម្លងកំពុងកើនឡើងនៅកម្ពុជា
យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក(Mpox) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផ្ទុកនៅកម្ពុជាយើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ […]

