ផលិតផលខ្មែរពិតៗ! ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវខ្មែរយេីងមានអន្ទង់ខកំប៉ុង ជាគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម 

ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវយើងមានអន្ទង់ខកំប៉ុងដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលអន្ទង់ខកំប៉ុងនេះផលិតដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងមានរស់ជាតិឆ្ងាញ់ពិសេស។ នេះបេីតាមការលេីកឡេីងពីលោក​ ឡាច ធា ដែលជាអ្នកផ្តួចផ្តើមផលិតត្រីខខ្មែរដំបូងគេនៅកម្ពុជា។ 

ក្រៅពី​អន្ទង់ខកំប៉ុង ត្រីរៀលខ្មែរ ខកំប៉ុង ក៏បានចេញជារូបរាងផងដែរក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី​ ឌិត ទីណា។ 

ខណៈដែលត្រីខកំប៉ុងភាគច្រើន ប្រើប្រភេទត្រីសមុទ្រ ឯកឧត្តម ឌិត ទីណា បានផ្ដួចផ្ដើមផលិតត្រីខកំប៉ុង ពីប្រភេទត្រីរៀលខ្មែរ ដែលបានស្រាវជ្រាវ និងផលិតដោយ នាយកដ្ឋានកសិឧស្សាហកម្ម។ ចំណែក អន្ទង់ខកំប៉ុង ផលិតដោយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល។ 

លទ្ធផលនេះ ជាចំណែកតូចមួយ នៃសកម្មភាពដែលរដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ បាននិងកំពុងព្យាយាមជំរុញកសិកម្មកម្ពុជាឱ្យទៅជារូបភាពពិត​ សកម្មភាពពិត បម្រើផលប្រយោជន៍ពិត ព្រោះការកែច្នៃចេញពីផលិតផលដែលខ្មែរមានស្រាប់ នឹងជួយដល់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបានសាមញ្ញ​ មានហូប មានប្រើ មានបាន និងមានរហូត៕