អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយស្រាយបំភ្លឺថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមាន ពាក្យបណ្តឹង ពីជនរងគ្រោះ ០៣ នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។ សេចក្ដីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី១១ ខែមករា […]
Archives
តារាសម្តែងជើងចាស់និងថ្មីប៉ះគ្នាលើកដំបូងក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះ ឆាយ បូរ៉ា
តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ , តារាកំប្លែង នាយកុយ និង អ្នកនាង ឌី សូនីត្តា បានប៉ះ គ្នាជាលើកដំបូងនៅក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះលោក ឆាយ បូរ៉ា
ទទួលបានលិខិតសរសើរ ក្រោយសង្គ្រោះ និងលែងផ្សោតសមុទ្រមួយក្បាល ចូលក្នុងសមុទ្រវិញ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា […]
សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គាំទ្រចូលរួមជាមួយ អ.ដ.ក. ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, […]
តារាចម្រៀងល្បីៗមកពីផលិតកម្មធំៗខុសៗគ្នាគាំទ្រពេញទំហឹងពីការលើកឡើងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត
ប៉ុន្មានថ្ងៃនេះមានរឿងរង្គោះរង្គើរខ្លាំងក្នុងវិស័យចម្រៀង បន្ទាប់ពីមានតារាចម្រៀងរ៉េបមួយរូបបានចេញមុខវាយប្រហារទៅលើតារាចម្រៀង ខេមរៈ សិរីមន្ត រហូតធ្វើឱ្យអ្នកគាំទ្រ និង តារាចម្រៀងល្បីៗមួយចំនួនចេញមុខគាំទ្រយ៉ាងពេញទំហឹងពីការលើកឡើងរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត
អ្នកជំនាញខ្មែរ និងកូរ៉េ កំពុងជួសជុលខឿនព្រះលានជល់ដំរីនៅពីរទីតាំង
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង ១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។ លោក […]
រដ្ឋមន្ត្រីក្រសួងការងារ ចុះទីតាំងផ្ទាល់ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ
ជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ប្ដេជ្ញាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)
បារាំង នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង។ មានប្រសាសន៍នាឱកាសនោះ សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះ កម្ពុជា-បារាំង […]
ក្រុមហ៊ុន Alstom ចាប់អារម្មណ៍វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ផ្សេងៗនៅកម្ពុជា
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR […]

