ក្រុមហ៊ុនបច្ចេកវិទ្យារបស់បារាំង ចង់វិនិយោគតភ្ជាប់ខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្រពីកម្ពុជា ទៅបណ្តាប្រទេសលើពិភពលោក

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ […]

ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស […]

រាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការមុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាសចំនួន៥ តាមប្រព័ន្ធអនឡាញ

រាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ […]

ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI រីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ […]

សម្តេចពិជ័យសេនា ទៀ បាញ់ និងឥស្សជនចិន ចូលរួមបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា​ និងចិន ឆ្នាំ២០២៤

នារាត្រីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្ដម លី ស៊ូឡី  សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានអញ្ជើញជាអធិបតីបើក (ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ថ្នាក់រដ្ឋមន្ត្រី អគ្គរដ្ឋទូតចិន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃប្រទេសទាំងពីរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ បងប្អូនជាអ្នកវិនិយោគ និសិ្សតជនជាតិចិន និង ប្រជាពលរដ្ឋជាច្រើនកុះករចូលរួមផងដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំង ទោះមិនស្រឡាញ់រដ្ឋាភិបាល តែគួរឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា […]

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ទទួលបានកម្លាំងចិត្តដ៏ខ្លាំងក្លាពីសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប សម្រាប់បេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងលោកជំទាវ បានជួបសំណេះសំណាលជាមួយ​បង​ប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយនេះ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជិត ៣០០នាក់ផងដែរ។ សម្តេចធិបតីបានលើកឡើងថា ការជួបជុំថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន […]

ក្រសួងធនធានទឹក៖ ឆ្នាំនេះ មានការធ្វើស្រូវប្រាំង នៅលើផ្ទៃដីដែលធ្លាប់តែទុកចោល

ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួនដែលមិនធ្លាប់ធ្វើស្រូវប្រាំង​តែបែរជាមានការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឱ្យដឹងថា ផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង ៧០០ហិកតា កំពុងបន្តធ្វើការសង្រ្គោះ ដែលជំហានដំបូងនៃការអន្តរាគមន៍មន្ទីរបានយកគ្រឿងចក្រចំនួន ២គ្រឿង កាយស្តារប្រឡាយដើម្បីនាំទឹក […]

អ្នកនិពន្ធ៖​សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល)មានវត្តមាននៅប្រទេសបារាំងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើ​បច្ចុ​ប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់​​​ពីទៅដល់​សហរដ្ឋ​អាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន និងមហាជន​កាលពី​ពេល​​កន្លង​មក

លោកស្រី អឹង  ស្រីនិច្ច និងក្រុមការងារសប្បុរសធម៌ បាននាំយកអំណោយ ទៅចែកជូនដល់សិស្សានុសិស្សនិងអ្នកដែលមានជីវភាព ខ្វះខាត នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត

ភ្នំពេញ ៖ លោកស្រី អឹង  ស្រីនិច្ច ម្ចាស់ហាងផ្កានាំសំណាង នំខេក & កាដូផ្លែឈើនាំសំណាង សាខា ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសប្បុរសធម៌ បាននាំយកនូវសម្ភារៈសិក្សាមួយចំនួនធំ ទៅចែកជូនដល់ប្អូនៗ ដែលជាសិស្សានុសិស្សសាលាបឋមសិក្សាកំពង់នង់ ដែលស្ថិតនៅក្នុង ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះរួមមានសិស្សសរុបចំនួន៣៨១នាក់ សម្ភារៈដែលបានចែកជូនដល់សិស្សានុសិស្សគ្រប់រូប