អគ្គីភ័យឆេះឃ្លាំងនៅស្រុកអង្គស្នួល ព្រឹកមិញបង្កឡើងដោយផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។  តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យ ឆេះឃ្លាំងរោងចក្រ ចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤:០៥នាទីរសៀលនៃថ្ងៃខែឆ្នាំដដែល […]

កាន់តែងាយស្រួល! អាជ្ញាធរជាតិអប្សរា រៀបចំចំណតយានយន្តបន្ថែមទៀត នៅខាងត្បូងខ្លោងទ្វារទន្លេអុំ

ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក […]

មិនល្បីឈ្មោះក្នុងស្រុកតែ ថន ថាណែត ល្បីឈ្មោះលើឆាកអន្តរជាតិ 

តារាសម្តែង ថន ថាណែត មិនខ្វល់ពីរឿងល្បីឈ្មោះក្នុងស្រុកឡើយ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិ ជាក់ស្តែងរៀងរាល់ឆ្នាំនាងមានស្នាដៃធំៗជាច្រើនចូលរួមប្រកួតប្រជែងនៅក្នុងបមហោស្រពធំៗនៅលើឆាកអន្តរជាតិ ។  បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែង ថន ថាណែត នៅក្នុងប្រទេសវិញគឺមានមហាជនតិចតួចណាស់ដែលស្គាល់ និងចាប់អារម្មណ៍រូបនាង ពីព្រោះនាងថតភាពយន្តបានតិចតួចណាស់ឱ្យផលិតកម្មក្នុងស្រុក ប៉ុន្តែបើក្រឡេកទៅមើលស្នាដៃនៅក្រៅប្រទេសវិញ ក្នុងមួយឆ្នាំៗគឺនាងថតបានច្រើនរឿង និងបាននាំភាពយន្តរបស់ខ្លួនទៅចូលរួមមហោស្រពធំៗជាច្រើនជុំវិញពិភពលោក ។  រៀងរាល់ឆ្នាំតារាសម្តែង ថន ថាណែត តែងតែមានវត្តមាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិមិនដែលខាន ហើយនាងតែងតែទទួលបានពានរង្វាន់ជាច្រើនទៅលើស្នាដៃសម្តែងរបស់ខ្លួន ។ សម្រាប់ឆ្នាំ២០២៥ ថន ថាណែត […]

អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើងប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោក ទូច សុឃៈ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី […]

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ហ្វេសប៊ុក​​ និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏សំខាន់ ក្នុងការចែកចាយព័ត៌មាន ទាំងពិត និងក្លែងក្លាយ

ហ្វេសប៊ុក​​ និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងសំខាន់ ក្នុងការចែកចាយព័ត៌មាន ដែលក្នុងនោះមានទាំងព័ត៌មានពិត និងក្លែងក្លាយ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវ័យពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ។​ នេះជាប្រសាសន៍លើកឡើងរបស់សឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នាព្រឹកថ្ងៃទី០១ ខែមេសា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ថាប័ន ៣ទៀត ចូលរួមថវិកាជាង ២ម៉ឺនដុល្លារ រៀបចំពិធីបុណ្យសពពលករទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

នៅព្រឹកថ្ងៃទី១ ខែមេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

រដ្ឋមន្រ្ដីកិច្ចការព្រំដែន ចុះត្រួតពិនិត្យស្ថានភាពតំបន់មានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា  ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួនបីដែលរួមមាន (១) ការពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រែកជ្រៃធំ (២)ការពិនិត្យតំបន់មានហានិភ័យដែលត្រូវបន្តការសាងសង់សំណង់ការពារច្រាំង និងផលប៉ះពាល់នានា និង (៣) ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្ដរក្រសួង។ សូមគូសបញ្ជាក់ថា […]

ជាអ្វីដែលពលរដ្ឋចង់បាន! ខេត្តកំពង់ធំចាប់ផ្តើម «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦»

សូមសរសើរណាស់ ដើម្បីបង្កើតសោភណភាពតាមផ្លូវជាតិ ខេត្តកំពង់ធំបានចាប់ផ្តើមនូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ទៅកាន់ខេត្តសៀមរាប។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ […]

អស់បារម្ភ! គម្រោងដាក់លូមូលលើផ្លូវលេខ២៨៣ ខណ្ឌទួលគោក សម្រេចបាន ៧៥% ជួយរំដោះការលិចទឹក

គម្រោងដាក់លូមូលអង្គត់ផ្ចិត ១ម៉ែត្រ ប្រវែងជាង ២៥០ម៉ែត្រ លើកំណាត់ផ្លូវលេខ២៨៣ ក្នុងខណ្ឌទួលគោក សម្រេចបាន ៧៥% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លូមូលនេះ ត្រូវបានដាក់កប់ក្នុងជម្រៅ ២ម៉ែត្រ ស្របតាមផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី២ ចាប់ពីផ្លូវលេខ៥២៨ រហូតដល់កែងផ្លូវលេខ៦០៨ ហូរមកស្ថានីយ៍បូមទឹកទួលគោកទី២។ គម្រោងនេះ មានសារៈសំខាន់ក្នុងការបញ្ជៀស និងរំដោះការលិចទឹកភ្លៀង […]

កម្ពុជា និងប្រទេសអាស៊ានពីរទៀត ជាគោលដៅរបស់ប្រធានាធិបតីចិន មកធ្វើទស្សនកិច្ចនៅពាក់កណ្តាលខែមេសានេះ

បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា និងប្រទេសអាស៊ានពីរទៀត នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ របស់ប្រធានាធិបតីចិនដ៏មានឥទ្ធិពល​នាឆ្នាំនេះ។ សារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនាបានស្រង់ប្រភពពីមន្រ្តីការទូតចិន ឲ្យដឹងថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ច​នៅ​ពាក់​កណ្តាល​ខែ​មេសា ទៅកាន់​វៀតណាម ម៉ាឡេស៊ី […]