ថ្វីដ្បិតតែបទចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាច្រើនសប្តាហ៍មកហើយក្តី តែសន្ទុះនៃការគាំទ្រនៅតែមានជាហូរហែ សូម្បីតែតារាចម្រៀង លោក យីងយ៉ុង ដែលជាតារាចម្រៀងកន្រ្តឹមល្បីឈ្មោះនៅប្រទេសថៃ ក៏បានយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TokTok ធ្វើឱ្យផ្ទុះប្រទេស ថៃ ផងដែរ ។ « សៅអើយនាងសៅ » គឺជាបទចម្រៀងថ្មីបែបន្រ្តឹមរបស់កំពូលតារាចម្រៀងដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ ដោយបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងអាចចាក់រាំលេងកម្សាន្តបានគ្រប់កម្មវិធី ដោយសារតែបទនេះផលិតឡើងយ៉ាងសម្រិតសម្រាំង […]
Archives
អភិបាលខេត្តកំពង់ចាម៖ មុននឹងចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទសម្រាប់បន្តវេន
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា «មុននឹង ចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់ បន្តវេនក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះក្នុងឱកាស»។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ […]
រកឃើញពលករខ្មែរម្នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ
គិតត្រឹមវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពលករខ្មែរម្នាក់ បានរកឃើញថា ស្លាប់ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នារសៀលថ្ងៃទី៣១ ខែមីនា នេះ […]
មិនលោភលន់ រឿន ណាត បោះបង់ចោលសិល្បៈសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក
មិនលោភលន់តារាល្បីឈ្មោះកញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលសិល្បៈ ចោលលុយ ដោយសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក ។ ជាមួយនិងការជ្រើសរើសដើរចេញពីសិល្បៈនិងសំងំរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដី អាមេរិក កញ្ញា រឿន ណាត បានពោលពាក្យថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។ កញ្ញា រឿន ណាត បានភ្ជាប់ពាក្យជាមួយបុរស លាវ វេងហួរ ជាងបីខែមកហើយ ហើយអ្នកទាំងពីរថែមទាំងបានដឹកដៃគ្នាចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងមានក្តីសុខបំផុត […]
ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលេងជះទឹក និងប៉ាតម្សៅ នៅក្នុងកម្មវិធីសង្រ្កាន្តតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម ខណៈតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននានា ត្រៀមរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ […]
បញ្ចប់ស្នេហ៍ប្រុសក្មេងភ្លាមតារាសិចស៊ី អៀ ម៉េងលិ បោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងលក់កាហ្វេ !
ធ្លាប់តែជាស្រីស្អាតហាយសូរ តែងខ្លួនស្អាតៗប្រើប្រាស់សម្ភារៈប្រ៊េនប្រ៊េន ពេលនេះកញ្ញា អៀ ម៉េងលិ បានលះបង់និងធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេធម្មតាមួយ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន ។ កញ្ញា អៀ ម៉េងលិ បានបង្ហាញនូវអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលមានអាជីវកម្មថ្មីដោយខ្លួនឯង ថ្វីដ្បិតតែជាហាងកាហ្វេនេះមើលទៅធម្មតា តែជាក្តីស្រមៃដែលនាងចង់ធ្វើជាយូរមកហើយ ។ នាងថែមទាំងរំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ទោះបីជាមិនបានប្រាប់លំអិតអំពីការបោះទុនប្រាក់ក្នុងការបើកហាងកាហ្វេនេះ តែអ្នកស្គាល់គ្នាជាមួយ អៀ ម៉េងលិ បានបង្ហើបប្រាប់ថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា នៅមណ្ឌលមែកឈើ
លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត […]
មន្ត្រីក្រសួងការងារ ចុះពិនិត្យត្រៀមសម្របសម្រួល ជូនពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ។ គួរបញ្ជាក់ថា យោងតាមស្មារតីព្រមព្រៀងរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ […]
ប្រធានរដ្ឋសភាកម្ពុជា ជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការតំបន់លើការងារជំងឺមិនឆ្លង តាមរយៈការសន្ទនា ដើម្បីលើកកម្ពស់សន្តិសុខសុខភាពតំបន់និងសាកល
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាសភាតំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍មួយចំនួនក្នុងការចូលរួមចំណែកសម្រាប់ការពិភាក្សា និងយកទៅអនុវត្តនៅក្នុងការគិតគូរដោស្រាយបញ្ហាជំងឺមិនឆ្លងទំាងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ។ ក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការតំបន់លើការងារជំងឺមិនឆ្លង […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា ដើម្បីចូលរួមជួយសង្រ្គោះជនរងគ្រោះដោយគ្រោះរញ្ជួយដីផងដែរ។ […]