ខេត្តគោលដៅថ្មី ២ទៀត ទទួលបានបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ចាប់ពីឆ្នាំ២០២៤នេះតទៅ

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនក្រីក្រងាយរងគ្រោះចំនួនប្រមាណជាង ៤ពាន់នាក់ នៅតាមខេត្តគោលដៅ គម្រោងចំនួន១០ខេត្ត និងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា គោលដៅថ្មីចំនួន២ រួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។ នេះបើតាមលទ្ធផលជំនួបរវាងឯកឧត្តម សុខ សូកេន និងលោក ម៉ាខាស ប៊ឺលី (Markus […]

ការតវ៉ារបស់ពលរដ្ឋជាង ២០០នាក់ ក្នុងដីសហគមន៍ព្រៃឈើរលួស ត្រូវបានដោះស្រាយបញ្ចប់ហើយ

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក មានប្រជាពលរដ្ឋប្រមាណ ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀង​សែនជ័យ ខេត្តក្រចេះ បានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងស្រុកបានចុះទៅសម្របសម្រួលដោះស្រាយភ្លាមៗ […]

ក្រសួងរ៉ែ បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅខេត្តត្បូងឃ្មុំ

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំជាសេនាធិការ ដោយ មានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រសួងរ៉ែ បញ្ជាក់ថា ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរងមាស […]

រដ្ឋមន្ត្រីក្រសួងធនធានទឹក សរសើរកសិករ ដែលខំធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កោតសរសើរយ៉ាងខ្លាំងចំពោះប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលចុះពិនិត្យជាក់ស្តែងស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹកបានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការផ្តល់សេវាជាង ៨០០ប្រភេទ តាមយន្តការច្រកចេញចូលតែមួយ ទទួលបានការសាទរ និងពេញចិត្ត

ឯកឧត្តម ស​ សុខា ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា​ គ.ជ.អ.ប.​ថ្លែងថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ​ គ.ជ.អ.ប.​បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២២ របស់គ.ជ.អ.ប.) នៅរសៀលថ្ងៃទី៩​ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម បានកត់សម្គាល់ថា​នៅដេីមនីតិកាលថ្មីនេះដូចគ្នា​យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ […]

មិនឱ្យចាញ់តារាក្មេងៗ លី ម៉ារីណា និង វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បង្ហោះរូប Pre wedding យ៉ាងស្រស់ស្អាត ត្រៀមអបអរថ្ងៃអាពាហ៍ពិពាហ៍ ! 

កៀកថ្ងៃចូលរោងការតារាសម្តែង លី ម៉ារីណា និងអនាគតស្វាមី បានបង្ហោះរូបថត Pre Wedding យ៉ាងស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ ។ អ្នកទាំងពីរញញឹមបិទមាត់មិនជិតឡើយ ក្រោយរងចាំពេលវេលាដ៏ល្អនេះមកជាយូរ

អ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោកដ៏ល្បីមួយរូប ត្រៀមខ្លួនជួយកម្ពុជា

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា […]

ថៃ ទន្ទឹងរងចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលខាងមុខ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាពនិងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។ យើងនៅចាំបានថា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតីប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ […]

ឯកឧត្តម ស សុខា ចុះពិនិត្យស្ថានភាពអ្នកជាប់ឃុំ និងលោក ខៀវ សំផន នៅពន្ធនាគារខេត្តកណ្ដាល

ឯកឧត្តម បនាយករដ្ឋមន្រ្តី ស សុខា ឧ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។ […]