រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងអំពីការអនុវត្តវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦ ដោយគិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤តទៅ។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤,រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ តាមរយៈសេចក្តីប្រកាសជូនដំណឹងរួមគ្នា […]
Archives
សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេញ បានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដកតំណែងអភិបាលក្រុងកែប
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ
ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃបង្ក្រាបគ្រឿងញៀន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យមានវិធានការលើកសរសើរ ជូនរង្វាន់សមស្របរៀងរាល់ឆ្នាំដល់បណ្តាអង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងមានវិធានការអនុវត្តវិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រី ដែលមានជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើតាមការឲ្យដឹងក្នុងផែនការ ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]
នាយករដ្ឋមន្ត្រី អំពាវនាវដល់យុវជនកម្ពុជាទាំងអស់ អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ឱ្យមានព្រំដែនកំណត់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចមហាបវរធិបតី […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងពីជំនួបរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានះជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ សម្តេចតេជោសូមអរគុណចំពោះឯកឧត្តមគីសុីដា ហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានះជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ […]
តារាកំប្លែង យាយយ៉យ កាត់បន្ថយការច្រៀងអាយ៉ៃ មកថតរឿងខ្នាតខ្លីបែបកំប្លែងជាមួយកូនប្រុសដើម្បីបានប្រាក់ចំណូល !
ដោយសារតែទីផ្សារចម្រៀង អាយ៉ៃឆ្លើយឆ្លងកាន់តែស្ងប់ស្ងាត់ បានធ្វើឱ្យតារាកំប្លែងជើងចាស់ យាយយ៉យ ងាកមកចាប់អាជីពថតរឿងខ្លីកំប្លែងៗជាមួយកូនប្រុសរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកិច្ចការនារី តាមដានសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌ស្ត្រីខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងកិច្ចការនារីតាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។ ទន្ទឹមនេះ សម្តេចធិបតី ប្រតិកម្មនឹងការហូបស្បែកជើង ដើម្បីទាញចំណាប់អារម្មណ៍តាមបណ្តាញសង្គម។ បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវយុវជន យុវតីខ្មែរ ធ្វើអ្វីកុំឱ្យហួសព្រំដែន ប៉ះពាល់ដល់តម្លៃវប្បធម៌ និងអត្តសញ្ញាណជាខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ […]
មិនទាន់ឡើងឆាកប្រកួតផងបេក្ខភាព Miss Grand Cambodia 2024 ព្រះកាយច័ន្ទ បោះពាក្យសម្តីចាក់ដោតនិងគម្រាមមិនចូលរួមប្រកួតកម្មវិធីផ្សេងៗ …!
មិនទាន់បានឡើងឆាកប្រកួតស្រួលបួលផង ស្រាប់តែកញ្ញា ព្រះកាយច័ន្ទ បេក្ខភាព Miss Grand Cambodia 2024 តំណាង ខណ្ឌ ទូលគោក បានបោះពាក្យសម្តីធ្ងន់ៗ និង ចាក់ដោតបំផុតនៅលើ ហ្វេសប៊ុក របស់ខ្លួនអំពីការប្រកួត រហូតធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា
ការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ ជាចេតនាទុច្ចរិត ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ចេញបកស្រាយបំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិ របស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ «ភ្ញៀវទេសចរណ៍អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដែលតែងតែយក អតិថិជនជាធំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់បំភ្លឺជូនសាធារណជនថា៖ ១. ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដោយលើកយកការ បញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២-៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង […]

