ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីមូលហេតុដែលមិននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈ

ក្នុងរយៈពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងដែលទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេលឯកឧត្តមរដ្ឋមន្ត្រីកាន់តួនាទី ភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះ ដែលមានវត្តមានជាមួយឯកឧត្តមនៅក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបនីមួយៗឯកឧត្តម តែងតែបានលើកឡើងថា ការធ្វើបែបនេះ […]

ក្រសួងទេសចរណ៍ណែនាំ ៦កន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរីសម្រាប់ថ្ងៃឆ្លងឆ្នាំខាងមុខ

ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែធ្នូនេះ បានបង្ហោះទីតាំងចំនួន ៦ សម្រាប់ទៅលេងកម្សាន្តថ្ងៃឆ្លងឆ្នាំខាងមុខ។ អ្នកធ្លាប់ទៅលេងខេត្តមណ្ឌលគិរីច្បាស់ជាដឹងហើយថា

កញ្ញា ពេជ្រ ពិសី អ្នកលក់អនឡាញស្រីវ័យក្មេងល្បីឈ្មោះបង្ហាញពីគោលដៅ និង សមិទ្ធិផលដែលខ្លួនទទួលបានក្នុងឆ្នាំ២០២៣ 

កញ្ញា ពេជ្រ ពិសី មិនត្រឹមតែជាលក់អនឡាញល្បីឈ្មោះប៉ុណ្ណោះទេ នាងថែមទាំងជា អ្នកផលិតមាតិកា និងអ្នកថតផ្សាយផលិតផលដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គម ។ នៅក្នុងឆ្នាំ ២០២៣ នេះអ្នកលក់អនឡាញរូបនេះបានបង្ហាញពីគោលដៅ និងសមិទ្ធិផល ដែលខ្លួនបានខំប្រឹងធ្វើពេញមួយឆ្នាំឱ្យអ្នកគាំទ្របានឃើញ

បុរី ឡេង ណាវ៉ាត្រា សូមធ្វើការស្រាយបំភ្លឺពីដំណើរ ការសាងសង់  សកម្មភាពសង់តាមប្លុកនិងការប្រគល់ផ្ទះបន្តបន្ទាប់

មុននេះបន្តិច ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ សេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជា សារធារណៈជន ទូទៅ ឲ្យជ្រាប់ជាដំណឹង

តាំងពីរៀបការជាមួយអ្នកជំនួញវ័យក្មេងទ្រព្យស្តុកមក តារាសម្តែង ឡុង ថាវរី បោះបង់សិល្បៈចោលទាំងស្រុងសោយសុខលើគំនរមាសប្រាក់ 

បន្ទាប់ពីរៀបការជាមួយបុរសអ្នកជំនូញវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តមមក តារាសម្តែង ឡុង ថាវរី បានបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីរកស៊ីនៅក្បែរស្វាមី ជាក់ស្តែងចុងក្រោយនេះនាងឧស្សាហ៍ចេញទៅក្រៅប្រទេស ជាមួយស្វាមី ដើម្បីជួបអ្នកជំនួញធំៗនៅក្រៅប្រទេស  ។ ជីវិត ឡុង ថាវរី ក្នុងពេលនេះកាន់តែហ៊ឹហារ និង ហាយសូរជាងមុន មិនថាទ្រព្យសម្បត្តិ លុយកាក់ រថយន្ត និង ផ្ទះសំបែង គឺនាងមានសព្វគ្រប់ 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ ប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយ

ជារឿយៗតាំងពីអាណត្តិមុនៗមកម្លេះ ក្រុមប្រឆាំង និងបណ្តាញព័ត៌មានបរទេសរត់ចោលស្រុកមួយចំនួន ពិសេសវិទ្យុអាស៊ីសេរី កាសែត The Cambodia Daily ដែលស្ថិតក្រោមខ្សែញ៉ាក់ពីមេក្លោងមានមហិច្ឆតាចង់បំផ្លាញ់កម្ពុជាតែងតែប្រឌិតរឿងរ៉ាវប្លែកផ្សាយព័ត៌មានមិនពិតដោយចោទថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នករកស៊ីនៅក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

TOP NEWS: សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចមិនជឿថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍ ដែលថាគម្រោងព្រែកជីកហ្វូណនតេជោគ្មានបានផលអ្វីដល់កម្ពុជា ដែសលសម្តេចមិនជឿថាមានមន្ត្រីល្ងង់បែបនេះនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែត​ឌី​ខេម​បូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “ថ្ងៃមុនមានគេលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព មិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមទឹកដី នោះហើយជាអត្ថន័យនៃទិវាសន្តិភាពហើយ”។ សម្តេចបានបន្តថា ទន្ទឹមនឹងយើងនិយាយពីសមិទ្ធផលបច្ចុប្បន្ន និងទៅអនាគត យើងត្រូវនិយាយផងដែរថាយើងត្រូវដាក់ទិសដៅ ដើម្បីការពារនូវសមិទ្ធផលនេះ និងធានាការវិវត្តន៍តទៅមុខទៀត កុំឲ្យថយទៅដូច៤០ឆ្នាំមុន យើងត្រូវការពារសុខសន្តិភាពឲ្យបាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”៕ អត្ថបទ៖ អក្ខរា

អាជ្ញាធរជាតិអប្សរា៖ មានជនក្លែងបន្លំបង្កាច់បង្ខួចកិត្តិយសក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ៥ចំណុច ជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត ស្តីពី សកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្តីបំភ្លឺព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅ ក្នុង ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ […]