ការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤តទៅ

នៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ​ និយោជិត លើកដំបូង ដែលរៀបចំឡើងក្នុងតំបន់ព្រៃស្ពឺ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩​ សីហា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំនុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣​។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចការអាទិភាពក្នុងវិស័យកការងារចំនួន ៥ចំនុច បានប្រកាសឱ្យអនុវត្តកន្លងមករួចមកហើយ រីឯអនុសាសន៍ទី៦ […]

ត្រៀមៗ! បោះឆ្នោតគាំទ្រទីក្រុងចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៣១ធ្នូ ដល់ថ្ងៃទី២មករា

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023)។ កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេស ដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត […]

ក្រសួងមហាផ្ទៃ ទុកពេល ៤៨ម៉ោងឲ្យលោកសាន ប៊ុនធឿន ចេញមុខសុំទោសជាសាធារណៈ រឿងប្រមាថមន្ត្រីពន្ធនាគារ

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែធ្នូនេះ ចេញសេចក្ដីថ្លែងការណ៍ករណី ឈោ្មះ សាន ប៊ុនធឿន ពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីរាត្រីខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុងអាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និងមន្ត្រពន្ធនាគារដោយបានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ […]

TOP NEWS: ទូតមីយ៉ាន់ម៉ា អរគុណកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង […]

ប្រធានផ្នែក សម្របសម្រួលអតិថិជន បុរី ឡេង ណាវ៉ាត់ត្រា បំភ្លឺបន្ថែម  ពីវឌ្ឃនភាព បុរី ដែលកំពុងតែបន្ត សកម្មភាពសាងសង់ធម្មតា 

លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួល ជាមួយ អតិថិជនរបស់ បុរីឡេងណាវ៉ាត្រា បានចេញវីដេអូខ្លីមួយ អមដោយខ្លឹមសារ ពន្យល់បន្ថែម  ជុំវិញ វឌ្ឍនភាព ដំណើរការ សាងសង់បុរីឡេងណ៉ាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖

ជិតដល់ថ្ងៃផ្ទេរមកុដ ធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ ហើយ កញ្ញា អ៊ិន ម៉ូលីកា នៅតែមិនហ៊ានលះបង់ធ្វើរឿងនេះ !  

កៀតពេលវេលាផ្លាស់ប្តូរមកុដថ្មីហើយ តែ ធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ កញ្ញា អ៊ិន ម៉ូលីកា នៅតែមិនក្លាហាននៅក្នុងការស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ដូចជានៅក្នុងឈុតហែលទឹកជាដើម ដូច្នេះហើយទើបធ្វើឱ្យនាងរារែកចិត្តនៅក្នុងការចូលរួមប្រកួតបវរកញ្ញា 

សំងំយកពិសច្រើនឆ្នាំតារាសម្តែង វរ លិក ដាច់ចិត្តផ្លាស់ប្តូរខ្លួនឯងពីក្មេងស្រីធម្មតា មកចូលរួមដណ្តើមមកុដ MGC 2024 

ធ្លាប់តែជាតារាសម្តែងបែបស្រុកស្រែចំការ សុភាពរាបសារ មិនហ៊ានបញ្ចេញសាច់ ស្រាប់តែពេលនេះ កញ្ញា វរ លិក ដាច់ចិត្តស្លៀកពាក់សិចស៊ីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា

សម្តេចតេជោ ហ៊ុន សែន ចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឆ្លើយពីរសំណួរនេះ

“ភ្ញៀវទេសចររាំលេងនៅលើនាវាវេស្ទើដាម Westerdam ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មីបន្ទាប់ ពីចូលចត​នា​ខែកុម្ភះ២០២០ គ្រាដែលជម្ងឺកូវីដ១៩ កំពុងរាតត្បាតពេញសកលលោកដែលធ្វើឱ្យប្រទេសមួយចំនួនមិន​ហ៊ាន​ឱ្យនាវានេះចូលចត។ ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចតតើជីវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន? ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។ សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធិរស់រាន មានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត។” នេះជាសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដឹកអ្នកទេសចរជាង ២ពាន់មកកាន់កម្ពុជាសាជាថ្មី នៅថ្ងៃទី២៨ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាទាំងមូល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាយើងទាំងមូល។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆាំ្ន នៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ […]

ក្រសួងសុខាភិបាលអះអាងថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 មិនសូវមានសភាពធ្ងន់ធ្ងរទ

យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជា​សះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង​សុខាភិបាល។ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក i (WHO) បានបញ្ចាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron […]