រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឲ្យនគរបាលជាតិ ពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរ​បាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ការណែនាំនេះ ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង […]

សមាគមអ្នកដឹកជញ្ជូនកម្មករ ស្នើឱ្យនាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាពគណបក្ស Move Forward ដែលគាំទ្រ និងបណ្តុះបណ្តាលដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា

លិខិតចំនួន២ទំព័ររបស់សមាគមអ្នកដឹកជញ្ជូនកម្មករ បានដាក់សំណើតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ

ហេតុអ្វីគ្រោះថ្នាក់ចរាចរណ៍ពេលយប់ជាច្រើន ជនបង្កមានលទ្ធភាពរត់?

ជាបទពិសោធន៍ខ្លួនខ្ញុំតែម្តង ក្រោយពីចេញពីធ្វើការម៉ោង១២រំលង អាធ្រាត កង់បីបុកគូថ នៅស្តុបអង់តែនទូរទស្សន៍ទួលគោក ខ្ញុំត្រូវឈររង់ចាំប៉ូលិសចរាចរណ៍ជិត១ម៉ោង ទើបឃើញមានសមត្ថកិច្ចមកដល់ក្រោយអ្នកសារព័ត៌មានផង។ ជាគំនិតយោបល់ផ្ទាល់ខ្លួនខ្ញុំយល់ថា ក្រោយពេលល្ងាចនៅពេលដែលប៉ូលិសចរាចរណ៍ឈជើងតាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញសម្រាក គួរតែដាក់កម្លាំងកងរាជអាវុធហត្ថឈរជើងបន្ត ព្រោះថា ពេលយប់ ជាពេលវេលាដែលអ្នកភ្នំពេញមួយចំនួនចូលសម្រាក ក៏ប៉ុន្តែកជាពេលវេលាមួយដែលអ្នកធ្វើការងារពេលយប់ និងអ្នកដើរសប្បាយពេល​យប់នៅតែធ្វើចរាចរណ៍ដដែល។ ដោយស្ថានភាពស្ងាត់ រួមទាំងអ្នកបើកបរមួយចំនួនស្រវឹងផង ការបើកបរបំពានច្បាប់កើតមានជាច្រើន និងជាឱកាសផ្តល់អោយពួកជនល្មើសជាច្រើនធ្វើសកម្មភាព។ល។ ប្រសិនបើក្នុងរាជធានីដាក់កម្លាំងឈជើងអោយច្រើនបន្ថែមលើកម្លាំងដើរល្បាត ខ្ញុំជឿថាបទល្មើសក្នុងរាជធានីភ្នំពេញនិងថយចុះ។ សូមអរគុណ ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ […]

ចេញតម្រុយហើយ! គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប បើកកិច្ចប្រជុំដំបូង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនេះ ជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ […]

បែកធ្លាយ! តាមពិតតួស្រីនៅក្នុងបទCALL ME PAPA ជាតារាល្បីនៅឥណ្ឌូនេស៊ី

MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនមានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុងMVលំដាប់ហូលីវូតមួយបទនេះ

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវ ៣ខែ មុនជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម

ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។ […]

ទណ្ឌិតជិត ៤០០នាក់ ស្ថិតក្នុងបញ្ជីវាយតម្លៃស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងទិវាជ័យជម្នះ ៧មករា

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ […]

NEA បន្តរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ២០០ កន្លែងដល់យុវជនសម្រាប់ចុងឆ្នាំ២០២៣ នេះ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួនចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង

កញ្ញា ខាត់ សួស្តី សម្រុកចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម Galaxy Navatra

ទើបតែល្បីក្នុងបទចម្រៀងមនោរសញ្ចេតនា « ស្នាមមេដៃ » មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ខាត់ សួស្តី បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ពុករលើងគល់ » ជាបទចម្រៀងបែបស្រុកស្រែចំការ ស្តាប់ហើយពិតជាស្លុងអារម្មណ៍តាម 

លទ្ធផលជំរឿនចុងក្រោយ៖ ​អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកើនដល់ជាង ៧៥ម៉ឺន និងស្រូបយកកម្លាំងពលកម្មជិត ៣លាននាក់

លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ […]