នាយករដ្ឋមន្ត្រី ណែនាំឲ្យក្រសួងផែនការកៀរគរធនធានមនុស្សផ្នែកស្ថិតិ និងការវិភាគស្ថិតិទាំងក្នុងស្រុក និងបរទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។ សម្តេចធិបតីបានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ […]

វ័យច្រើនបន្តិចមែនតែពិធីការិនី ស៊ឹម សូលិកា នៅតែប្រឹងសម្រាលកូនដោយសុវត្ថិភាពទាំងម្តាយនិងកូន 

ពិធីការិនី ស៊ឹម សូលិកា បានសម្រាលកូនប្រុសដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយការវះកាត់ បើទោះបីតារាស្រីរូបនេះមានវ័យច្រើនបន្តិចក្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រើប្រាស់ទិន្នន័យក្នុងការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងមានភាពត្រឹមត្រូវនាពេលអនាគត។ រាជរដ្ឋាភិបាល ក៏ប្រើប្រាស់ទិន្នន័យក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលឲ្យទាន់ពេលវេលាផង​ដែរ​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៕ […]

គយ៖ រាល់ទំនិញកុងតឺន័រចេញ-ចូល ត្រូវឆ្លងកាត់ម៉ាស៊ីនស្គែន ចំណែកសាច់បង្កកនាំចូលត្រូវរឹតបន្តឹង

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដើម្បីផ្សព្វផ្សាយពីវិធានការនិងការងារចម្បងនានា ដែលមានចែងក្នុងយុទ្ធសាស្ត្រ កែទម្រង់និងទំនើបកម្មគយ និងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល។ វេទិកាបានផ្សព្វផ្សាយនូវវិធានការនិងការងារចម្បង ដែល អគរ ត្រូវអនុវត្តចំនួន ១២ រួមមាន៖ (១)ការកែសម្រួលថ្លៃសេវាសាធារណៈ, (២)ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ផ្ទុកក្នុងកុងតឺន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន, (៣)ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញសាច់បង្កក ស៊ុត និងត្រី, (៤)ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា […]

១សប្តាហ៍ចុងក្រោយ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ៤៦នាក់ និងគ្រឿងញៀន ៣១០នាក់

យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ​៤៦នាក់ ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងរូបនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ […]

ឃើញមិត្តភក្តិស្និទ្ធស្នាលរាប់អានជាង ១០ ឆ្នាំ រៀបការមានស្វាមី ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការដែរ ! 

ការពិត មាន សូនីតា និង តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាមិត្តភក្តិស្និទ្ធស្នាលនិងគ្នាជាង ១០ ឆ្នាំមកហើយ ហើយពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមានស្វាមីហើយ ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការឆាប់ៗដែរ បន្ទាប់ពីទទួលស្គាល់ពីចំណងស្នេហ៍ខ្លួនជាមួយបុរសម្នាក់ ។  ជួបជាមួយកញ្ញា មាន សូនីតា នៅក្នុងពិធីមង្គលការរបស់តារាសម្តែង ហ៊ិន […]

សមត្ថកិច្ចបង្ក្រាបបាន១៦នាក់ជនជាតិចិន ក្នុងបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ ឥឡូវតុលាការដោះលែងឲ្យនៅក្រៅឃុំ

ជនសង្ស័យជាជនជាតិចិនចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង ត្រូវបានតំណាងអយ្យការជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះត្រូវអនុញ្ញាតឲ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរង់ចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍សមត្ថកិច្ច, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ […]

បុករត់ ត្រូវផ្តន្ទាទោសដូចម្តេច?

មួយរយៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេស ករណីជនបង្កបើកបររថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ហើយព្យាយាមរត់គេច ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ តើការផ្តន្ទាទោសទៅលើករណីនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍​ទៅលើជនបង្កត្រូវអនុវត្តបែបណាដោយយោងទៅ​តាម​ស្ថានភាពជាក់ស្តែងនៃបទល្មើស? ដើម្បីបកស្រាយនូវចម្ងល់នេះ KarPit News សូមលើកយកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៨៥។ មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែល​បទ​ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ […]

ថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គ្រោងរក្សាឱ្យនៅដដែលដូចឆ្នាំ២០២៣

អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គឺរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនី ឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លើកលែងតែថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ដាក់ផែនការឱ្យ អនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាស លេខ០១៥៩ រថ.ថកថ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យតាមចាប់រថយន្ត Hammer បើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់

វីដេអូលើបណ្តាញសង្គមបានចែកចាយនូវរថយន្តមួយគ្រឿងសង្ស័យម៉ាក Hammer បានបើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់នៅខណ្ឌដូនពេញ រួចបើករត់គេច