ដឹងតែកក្រើកហើយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងដឹកដៃកូនប្រុសទាំង ៣ ទៅសម្តែងនៅប្រទេស អូស្រ្តាលី រួមគ្នា 

តាំងពីឡើងងារជាឧកញ៉ាជាង២ ឆ្នាំមកនេះ តារាចម្រៀងលោក ព្រាប សុវត្ថិ កម្រនឹងចេញទៅសម្តែងនៅក្រៅប្រទេសណាស់ ដោយឡែកចុងក្រោយនេះ បន្ទាប់ពីបានចេញទៅសម្តែងនៅប្រទេស កូរ៉េ មុនអំឡុងបុណ្យភ្ជុំបិណ្ឌមក ស្រាប់តែពេលនេះលោកមានគម្រោងនឹងចេញទៅសម្តែងនៅប្រទេស អូស្រ្តាលី ជាបន្តទៀតរួមជាមួយកូនប្រុសជាទីស្រឡាញ់ទាំង ៣ នាក់

លទ្ធផលជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង ឯកភាពជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ

ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី CLV «ប្រទេសបី គោលដៅតែមួយ»

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ […]

រោងចក្រចំនួន៣​ ក្នុងខេត្តតាកែវ សម្រេចផ្អាកផលិតកម្មមួយរយៈ រហូតទឹកស្រកវិញ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ ទី២. […]

ឯកឧត្តម កើត រិទ្ធ៖ រាល់ការចោទប្រកាន់ ស៊ើបសួរ ឬឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ២ មិនបាច់ជូនដំណឹងទៅស្ថានទូតបរទេសទេ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ […]

ប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត ត្រូវបានស្ដារសម្អាត និងរៀបចំឡើងវិញ

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទ អង្គរ។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិន ស្អាត។ សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំ ប្រព័ន្ធ ប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី […]

ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទីពីរ ក្នុងតំបន់អាស៊ាន ដែលចំណាយច្រើនបំផុតលើវិស័យយោធា

យោងតាមទិន្នន័យ ទទួលបានពីក្រុមវិភាគ GlobalData បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ីក្លាយជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចំណាយច្រើនបំផុត នៅក្នុងវិស័យយោធា ជាមួយថវិកាសរុប ៨,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ។ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចំណាយលើវិស័យយោធារបស់ប្រទេសនេះ ត្រូវបានគេព្យាករថានឹងមានការកើនឡើងដល់ ៩,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៨ ខាងមុខ។ លោក Abhijit Apsingikar អ្នកវិភាគលើវិស័យអវកាស […]

កញ្ញា មាន សូនីតា បានវេចនំអន្សោមជូនម្តាយក្មេកប៉ុហ្នឹងហើយ នៅតែមិនបង្ហាញមុខមាត់គូស្នេហ៍ទៀត ! 

តារាសម្តែង មាន សូនីតា នៅតែព្យាយាមលាក់បាំងរឿងគូស្នេហ៍ បើទោះបីជានាងធ្លាប់បង្ហើបចង់រៀបការនៅបំណាច់ឆ្នាំ ២០២៣ នេះក្តី ជាក់ស្តែងក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងមក នាងនិងគូស្នេហ៍កាន់តែ បង្ហាញភាពផ្អែមល្ហែម និងបានបណ្តើរគ្នាទៅវត្តរួមគ្នាយ៉ាងមានក្តីសុខបំផុត 

ភ្ជុំបិណ្ឌ ៣ថ្ងៃ! ភ្ញៀវទេសចរដើរកម្សាន្តជិត ២លាននាក់ ខណៈទេសចរបរទេសកើន ៩០ភាគរយ

ក្រសួងទេសចរណ៍ បានឲ្យដឹងពីស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ១. […]

កម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើ ហក់ឡើងដល់ចំណុចដែលត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាល​ ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន​១៩,៥០ម៉ែត្រ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្ថានីយសំណង់រលាំងជ្រៃ ទឹកកម្ពស់ ៧, ៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ទីជម្រាលអាងស្ទឹងព្រែកត្នោតក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី ៥០មម ទៅ ១០០ម ដែលជាចំណុចត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស។ ក្រសួងបានឲ្យដឹងដែរថា នារសៀលថ្ងៃទី១៧ […]