នាយករដ្ឋមន្រ្តីកម្ពុជា ស្នើប្រធានាធិបតីវៀតណាម ពន្លឿនការចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣, សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង […]

បិទ! មន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោម នៅឥណ្ឌា

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្រេចស្តីពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។

ប្រធានផ្នែកក្រុមហ៊ុន Alibaba ថា ការប្រើសេវាកម្មស្នើសុំទិដ្ឋាការកម្ពុជា ពីសំណាក់ប្រជាជនចិនកំពុងកើនទ្បើងខ្លាំង

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងផ្តល់នីតិសម្បទាធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ

ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ពាក់ព័ន្ធនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងក្លាយជាទិសដៅសំខាន់មួយនៅក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលខាងមុខ ដែលមេធាវីនឹងដើរតួនាទីជាអ្នកសម្របសម្រួល ផ្សះផ្សារផងដែរ។ ឯកឧត្តមបានណែនាំដល់មេធាវីទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមក្នុងយុទ្ធនាការមួយនេះ ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងពិនិត្យពិចារណាទៅលើរូបមន្តមួយ ដើម្បីផ្តល់នីតិសម្បទាជូនមេធាវីអាចចូលរួមធ្វើកិច្ចការងារនេះ និងធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ ដែលធានាបាននូវភាពសុខដុមរមនា និងបរិយាកាសសន្តិភាពនៅកម្ពុជា។ ជាថ្មីទៀត ឯកឧត្តមបានផ្តាំផ្ញើដល់មេធាវីទាំងអស់ថា […]

BREAKING NEWS! អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធព័ត៌មានដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់នៅអ៊ីស្រាអែល

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រាន​ចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ក្នុងសង្គ្រាមនៅអ៊ីស្រាអែល។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន ក្រោមការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅនិងហាត់ការ ដោយមានកិច្ចសម្របសម្រួលនិងតាមដានជាប្រចាំពីក្រុមការងាររបស់រាជរដឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ […]

រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន៖ ១​. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។ ២. ពិធីចុះហត្ថលេខារវាង […]

ACU បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃទី២ នៃយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ដឹកនាំរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ថ្ងៃទី២ នេះ ធ្វើនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងវិទ្យាល័យបឹងត្របែក ដែលក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី៥ ដឹកនាំដោយ លោកស្រី ហ៊ុន ពុទ្ធាវី និងក្រុមទី៦ […]

នាយករដ្ឋមន្ត្រីចិន ឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ…

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ […]

កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៨

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកសារសំខាន់ៗរួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត […]

ថ្នាក់ដឹកនាំកម្ពុជា-ចិន បញ្ជាក់ពីឆន្ទៈបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ

នារសៀលទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មា​ធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ​ចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ ឯកឧត្តម […]