“គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណប ពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅដ្ឋាន ឱ្យស្របតាមគោលដៅនេះ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា […]
Archives
អាជ្ញាធរជាតិអប្សរាបញ្ជាក់ ៣ចំណុច ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់អង្គរ ចៀសវាងការយល់ច្រឡំតាមផ្សាយរបស់វិទ្យុអាស៊ីសេរី
អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ៣ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានខ្លឹមសារថា “អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ”។ ១. ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គ ការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជា ពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។ ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើ សូមឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnesty Intemational) ឬអ្នកតំណាង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃក្នុងសប្តាហ៍នេះ
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
រដ្ឋមន្ត្រីកសិកម្ម ជំរុញឲ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធ ព្រោះមានទីផ្សារ និងតម្លៃល្អ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិដ្ឋានផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ទន្ទឹមនេះ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។ ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជំរុញការផលិត […]
អាជ្ញាធរ ចុះទប់ស្កាត់កុំឲ្យបន្តបាក់ស្រុតនៅចំណោតលោកយាយម៉ៅ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងហូរច្រោះស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយទប់ស្កាត់ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអាចប្រព្រឹត្តទៅបានដោយរលូននិងមានសុវត្ថិភាព។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះត្រូវបានធ្វេីឡេីងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕
អគ្គិសនីកម្ពុជា ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នពីជនខិលខូចក្លែងបន្លំឲ្យបង់ថ្លៃសេវាក្រៅផ្លូវការ
អគ្គិសនីកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញានេះថា មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទបណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងប្ដូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន។ ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គិសនីកម្ពុជាអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ […]
ជុំវិញរឿង ប៊ឺ សុធារី មានឱកាសបំពាក់មកុដដល់បវរកញ្ញាចក្រវាឡ ២០២៣ ខណៈ ហង្ស ម៉ានីតា ម្ចាស់មកុដឆ្នាំចាស់ស្ងាត់បាត់ស្រមោលសូន្យឈឹង
ស្របពេលដែលកញ្ញា ប៊ឺ សុធារី ដែលជាអតីត បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៧ ជាអ្នកបំពាក់មកុដដល់ កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2023 បានមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាការប្រកួតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំនេះ បែរជាកញ្ញា ប៊ឺ សុធារី ជាអ្នកបំពាក់មកុដ ដល់កញ្ញា ចន សុទីម៉ា ទៅវិញ ? ចំណែកកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ ២០២២ បែរជាបាត់ស្រមោលសូន្យឈឹងបែបនេះ ?
តំណាងរដ្ឋាភិបាល បន្តសម្របសម្រួលលើការចរចាប្រាក់ឈ្នួលកម្មករ ខណៈភាគីសហជីព និងនិយោជក នៅតែប្រកាន់ជំហរដដែល
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១១ ខែកញ្ញា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ […]
កៀករដូវបុណ្យភ្ជុំបិណ្ឌលោក ខេមរៈ សិរីមន្ត ចេញបទចម្រៀង« ១០ ឆ្នាំមានប៉ុន្មានដង ?» ពិរោះរណ្តំចិត្តជូនអ្នកគាំទ្រ ស្តាប់ និងរាំលេងកម្សាន្ត
« ១០ ឆ្នាំ មានប៉ុន្មានដង ?» ជាចំណងជើងបទចម្រៀងថ្មីមួយរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra កាលពីម្សិលមិញនេះ ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ក្នុងឆាប់ៗខាងមុខ
ដំណឹងល្អ! បន្តិចទៀតពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញបានហើយ
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្ដល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្ដល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ […]

