ស្ងាត់រឿងរៀបការ សុខ សោម៉ាវត្តី ឡើងផួះវីឡាដ៏ប្រណិតតម្លៃរាប់សែនដុល្លារដោយមានវត្តមានសិល្បករតិចតួចបំផុត !

មានឈ្មោះជាតារាល្បីមួយរូបក្នុងវិស័យសិល្បៈ តែ សុខ សោម៉ាវត្តី បែរជារៀបចំពិធីឡើងកេហដ្ឋានថ្មីដ៏ប្រណិតតំលៃរាប់សែនដុល្លារ យ៉ាងស្ងប់ស្ងាត់និង សាមញ្ញទៅវិញកាលពីម្សិលមិញនេះ  ភាគច្រើននាងអញ្ជើញតែមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ

តារាចម្រៀងរ៉េប Young Spider ចេញ Version ថ្មី « បងនឹងធ្វើឱ្យអូនដឹងប្រឹង » បន្ទាប់ពីកញ្ញា តន់ ចន្ទសីម៉ា 

ដោយសារតែបទចម្រៀង « អូននឹងធ្វើឱ្យបងដឹងប្រឹង » ឬ « Unlucky Day » របស់តារាចម្រៀង តន់ ចន្ទសីម៉ា ផ្ទុះខ្លាំងនៅក្នុងផលិតកម្ម Galaxy Navatra នាពេលកន្លងមក ស្រាប់តែអ្នកដឹកនាំនៅក្នុងផលិតកម្មនេះបានចេញ « បងនឹងធ្វើឱ្យអូនដឹងប្រឹង » ជា Version ថ្មីសម្រាប់ តារាចម្រៀង Young Spider  វិញម្តង ដោយបទចម្រៀងនេះកំពុងតែផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖​កម្ពុជាបើកទ្វារចំហ និងពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក 

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អាឡិច ខានស៍  (Alex Carnes) ក្រឡាបញ្ជីនៃក្រុមមតិភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ  និងបរទេស  និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង  និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព

រាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ ជួយដល់កសិករ

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ ដើម្បីជួយដល់វិស័យកសិកម្ម។ នេះបើតាមការឲ្យដឹងពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលជួបកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ “យើងចេញនូវកម្មវិធីជាក់លាក់ យើងត្រៀមថវិកា ១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍កសិកផល ផលិតកសិកម្ម ដូចជាស្រូវអង្ករ បន្លែបង្ការផ្សេងៗ តាមកម្មវិធីចាំបាច់របស់រាជរដ្ឋាភិបាល”។ ឯកឧត្តមបានបញ្ជាក់ កសិកផលស្រូវឆ្នាំនេះល្អ […]

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជួបកម្មករ កម្មការិនី លើកដំបូងក្នុងតំណែងនាយករដ្ឋមន្រ្តី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត […]

នាយករដ្ឋមន្ត្រីកម្ពុជា ទទួលការរិះគន់ដើម្បីស្ថាបនា តែមិនឆ្លើយតបការវាយប្រហារបង្កើតរឿងអត់ប្រយោជន៍

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឯកឧត្តមគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងនោះឡើយ គឺមានតែពេលគិតគូរសុខទុក្ខប្រជាពលរដ្ឋ។ ឯកឧត្តមនាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រកាសទទួលការរិះគន់ដើម្បីស្ថាបនា តែការវាយប្រហារប្រឌិត លាបពណ៌ បង្កើតរឿងឥតប្រយោជន៍ គឺឯកឧត្តមមិនឆ្លើយតបនោះទេ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកលើងបែបនេះ ក្នុងពេលជួបកម្មករនិយោជិត​ជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត […]

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការទទួលបានឱកាសបម្រើប្រជាពលរដ្ឋ ជារង្វាន់ដ៏ធំសម្រាប់ខ្ញុំ ដែលត្រូវតបស្នង

“ការងារបម្រើប្រជាពលរដ្ឋ គឺជារង្វាន់ខ្លួនឯង ពិតណាស់ច្រើន ពិតណាស់ធ្ងន់ ប៉ុន្តែគឺជារង្វាន់នៅក្នុងជីវិតរបស់ខ្ញុំដែលមានឱកាសទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងបម្រើប្រជាពលរដ្ឋតទៅទៀត ជារង្វាន់ធំណាស់ ដែលត្រូវតបស្នងសងគុណ”។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលជួបកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលជាការថ្លែងលើវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ឯកឧត្តមបានព្រលយសារទៅក្រុមប្រឆាំងនៅក្រៅប្រទេស​ដែលមានបំណងចង់ចាក់ឯកឧត្តមឲ្យលោត ចាក់ឲ្យតប […]

នាយករដ្ឋមន្ត្រី អំពាវនាវអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី២៩ ខែសីហានេះ

ព្រឹកនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ១ម៉ឺន៨ពាន់នាក់ នៅតំបន់ព្រៃស្ពឺ

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងអញ្ជើញចុះជួបសំណេះ​សំណាល​ជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១, ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេងចំនួន១៕