អាជ្ញាធររាជធានីភ្នំពេញ ដាក់ផែនការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗពីរ នៅថ្ងៃទី២១, ២២សីហាខាងមុខនេះ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះបានយ៉ាងល្អ ហើយកិច្ចការងារនេះ ឯកឧត្ដម សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ […]

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់អ្នកប្រើ Telegram ទាំងអស់ ប្រុងប្រយ័ត្នពីរបៀបបោកបញ្ឆោតថ្មី

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែសីហា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើតំណភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់អ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសូមកុំចុចលើតំណភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬតំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យសោះ៕

កម្ពុជា ទទួលបានឧបករណ៍វិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ

នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រេីប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល នេះមានរយ:ពេល១ថ្ងៃពេញ ដោយបានធ្វេីការណែនាំ អនុវត្តន៍ការប្រេីប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ នេះបើតាមការឲ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី១៥ ខែសីហា […]

ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បងប្អូនឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានកំពុងរៀបចំបែបបទ ដើម្បីប្រគល់ជូនក្រសួងវប្បធម៌រក្សាទុកនូវមរតកដូនតាយើង។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម សាយ ​សំអាល់ ​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ​នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ៕

អ្នកវិភាគញុះញង់ មាត់វែង មាត់ខ្លី និងមាត់ស្អុយទាំងអស់ នឹងក្លាយទៅជា «សត្វគីង្គក់លក់ថ្នាំស្រែង» នៅក្រោយថ្ងៃទី២២សីហា

ពួកអ្នកវិភាគរត់ចោលស្រុក រួមជាមួយពួកនយោបាយចោលស្រុកនេះ ពួកគេខកចិត្តខ្លាំងណាស់នៅពេលដែលនយោបាយបំផ្លាញការបោះឆ្នោតរបស់ពួកគេបរាជ័យ បន្ទាប់ពីពួកគេខំរួមដៃគ្នាឃោសនា វិភាគ និងអុចអាល ប្រជាពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោតមិនបានជោគជ័យ… ។ ឥឡូវនេះក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតបានជោគជ័យ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.៥៨% និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីរហូតដល់ ១២០ កៅអីក្នុងរដ្ឋសភានោះ បានធ្វើឲ្យពួករត់ចោលស្រុកអស់នេះខកចិត្តនិងឆ្កួតចិត្តយ៉ាងខ្លាំង ។ ដូច្នោះហើយទើបបានជាពេលនេះ ពួកឆ្កួតចិត្តនយោបាយអស់នេះ ខំយកឱកាសមុនថ្ងៃទី ២២ សីហា មកប្រដិតរឿងអុចអាល លាបពណ៌ […]

តារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy Navatra  តន់ ច័ន្ទសីម៉ា ដាក់មួយក្បាច់នេះធ្វើឱ្យកក្រើកឆាកតន្រ្តី EEW 9

តារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើឱ្យកក្រើកអស់ឆាកតន្រ្តី EEW 9 កាលពីចុងសប្តាហ៍នេះជាមួយការច្រៀង និងសម្តែងដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក តាមរយៈរូបភាព និង វិដេអូ ដែលទស្សនិកជនបានឃើញនេះ គឺមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ។

ឆ្លងកាត់ឆាកតន្រ្តីរាប់មិនអស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បែរជាចាត់ទុកថាការជួបអ្នកគាំទ្រនៅលើឆាកផ្លូវវេងស្រេងជាឆាកដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត  

ទោះបីជាមានងារជាឧកញ៉ា ប៉ុន្តែតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែធ្វើខ្លួនយ៉ាងសាមញ្ញា ជួបជាមួយអ្នកគាំទ្ររាប់រយនាក់ប្រកបដោយភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ចេញពីបេះដូងពិតៗ ជាពិសេសនៅក្នុងកម្មវិធីប្រគំតន្រ្តីផលិតផលEEW 9 របស់លោក ឧកញ៉ា យឹម តាស្រង់ កាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង ហើយលោក ខេមរៈ សិរីមន្ត ថែមទាំងបានពោលពាក្យថា ការប្រគំតន្រ្តីនៅផ្លូវវេងស្រេងជាការប្រគំតន្រ្តីមួយដែលលោកមិនអាចបំភ្លេចបានក្នុងមួយជីវិត ។

អ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនាការប្រគំតន្រ្តី EEW 9 ក្រោមវត្តមានតារាចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra

ព្រឹត្តិការណ៍ប្រគំតន្រ្តី ផលិតផល EEW 9 របស់លោកឧកញ៉ា យឹម តាស្រង់ និង ម៉ាក់ EE កាលពីចុងសប្តាហ៍នេះពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនាកម្សាន្តដោយក្តីរីករាយ ។ 

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រកាសច្រានចោលចំពោះអ្នកយកឈ្មោះជាជំនួយការ និងជាកូនធម៌របស់លោក ដើរធ្វើអំពើល្មើសច្បាប់

ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់។ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធ៌មរបស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ […]

អតីតតារាសម្តែង និងជា VJ អាណូ យកកាំបិតចាក់សម្លាប់ខ្លួនជា ៤ លើក តែមិនសម្រេច ព្រោះតែបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ 

កាលពីម្សិលមិញនេះអតីតតារាសម្តែង និងជា VJ អាណូ បានឡាយវិដេអូនិយាយពីវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ យំហូរទឹកភ្នែកផង លាបងលាប្អូនផង មុននឹងនាងយកកាំបិតចាក់សម្លាប់ខ្លួន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ប៉ុន្តែសំណាងល្អនាងត្រូវបានគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមួយ ។