ចូលវ័យ ៤២ ឆ្នាំ លី ម៉ារីណា នៅតែចិញ្ចឹមចិត្តចង់រៀបការជាលើកទី ៣ ព្រោះមិនចង់រស់ក្នុងឈ្មោះជាស្រ្តីមេម៉ាយ

ក្រោយបើកចំហរពីរឿងរ៉ាវស្នេហារបស់ខ្លួនមក តារាសម្តែង លី ម៉ារីណា កាន់ តែសប្បាយចិត្ត និងបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយលោក វិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រហូតបានដាក់គោល ដៅចំពោះខ្លួនឯងថា នឹងសម្រេចបំណង រៀបការជាលើកទី ៣ របស់ខ្លួនឱ្យបាន ។

សំណុំរឿងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន មេធាវីស្នើសុំតុលាការឲ្យកូនក្ដីខ្លួននៅក្រៅឃុំ

មេធាវីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan បានដាក់សំណើទៅកាន់តុលាការ សុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធអំពើពុករលួយ។

ទៅ អាមេរិក លើកនេះ សុគន្ធ និសា សង្ឃឹមសម្រេចបំណងប្រាថ្នាធំជាមួយស្វាមី ទើបត្រឡប់មកវិញ

តារាចម្រៀង សុគន្ធ និសា បានចេញទៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារ​មកហើយតាំងពីរៀបការមានគ្រួសារ ដើម្បីសួរសុខទុក្ខគ្រួសារខាងស្វាមីផង និងដើម្បីពិនិត្យសុខភាពរបស់ខ្លួនផង ។

កាយរឹទិ្ធកម្ពុជា ៤៧រូប និងអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកនៅកូរ៉េខាងត្បូង

គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល មុនការមកដល់របស់ព្យុះ Typhoon Khanun នៅថ្ងៃទី៨ ខែសីហា ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងទៅរដ្ឋធានីសេអ៊ូល។ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី ១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ […]

គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា បណ្ឌិតគ្រប់គ្រងរក្សាប្រទេសប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរម​ងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែសីហានេះ។ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីពន្យល់គោរមងារ «កិត្តិទេសា​ភិបាល​បណ្ឌិត»។ បើតាមលោកបណ្ឌិត គោរមងារពិសេសនេះ កើតចេញពីបន្សំនៃពាក្យ : […]

ក្រសួងការបរទេសចិន ស្នើអោយហ្វីលីពីនដកនាវាចម្បាំងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់

ក្រសួងការបរទេសចិន ស្នើអោយហ្វីលីពីនដកនាវាចម្បាំងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់

កំណាត់ផ្លូវជាតិលេខ៧៦ អាចជួសជុលតាមពីរជម្រើស គឺជួសជុលលើគន្លងផ្លូវចាស់ ឬសាងសង់លើគន្លងផ្លូវវាងថ្មី

ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 កំពុងបន្តអនុវត្ត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម នាថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ […]

ប្រធានរដ្ឋឡាវ អបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្តី្រ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហានេះបានជួបពិភាក្សាការងារជាមួយ លោក ថងលុន ស៊ីសុលី

អបអរសាទរ! ផលិតផលជលផលកម្ពុជា ៤មុខទៀត ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន

ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី «បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។ ក្នុងនោះ ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។ នេះបើតាមការឲ្យដឹងពីស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា​នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិន បន្ទាប់ពីចិននិងកម្ពុជាបានចុះហត្ថលេខារួមគេលើ “ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក […]

កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង ២.៦២៩លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែ

គិតត្រឹមរយៈពេល៧ខែដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់កម្ពុជាទទួលបានចំណូលពីការនំាចេញកសិផលជាង២.៦២៩លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍។