មិនទាន់បានចេញទៅរស់នៅ អាមេរិក តាមស្វាមី ផង ទេព កញ្ញា ក្លាយជាមេម៉ាយកូន ១ ទាំងវ័យក្មេង 

ក្តីសង្ឃឹមចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមី របស់តារាសម្តែង ទេព កញ្ញា បានរលាយអស់ហើយ បន្ទាប់ពីស្វាមីនាងទទួលមរណៈភាពកាលពីប៉ុន្មានថ្ងៃមុននៅ សហរដ្ឋអាមេរិក ដោយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ 

យន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ត្រៀមហោះហើរសាកល្បងលើផ្ទៃសមុទ្រ

ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើ​គម្រោង​សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល […]

ក្រសួងបរិស្ថាន ដាក់ឲ្យដំណើរការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»

ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

ខួបកំណើតវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី លេងម៉ាអស់ដៃ រហូតគូស្នេហ៍សុំរៀបការ ! 

តារាសម្តែង រចនា រ៉ាវ៉ាឌី បានឆ្លងថ្ងៃកំណើតវ័យ ២៣ ឆ្នាំរបស់យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ ហើយនាងទទួលបានកាដូពិសេសៗជាច្រើនក្នុងឆ្នាំនេះ ជាពិសេសកាដូធំបំផុតដែលនាងទទួលបាន គឺគូស្នេហ៍អាថ៌កំបាំងនាងបានសុំនាងរៀបការផងដែរ ។ 

ភ្ញៀវទេសចររហូតជាង ២លាន៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ ត្រឹមរយៈពេល៧ខែ មកនេះ

មន្ទីព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ ខណៈចំនួននេះ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២កន្លងទៅ។

ADB ផ្តល់កម្ចី ១០០ លានដុល្លារ លើកិច្ចការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ខណៈដែលកម្មវិធីនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជនជាដើម។

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ

នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជាកាលថ្ងៃទី២៣ ខែកក្កដាកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការបោះឆ្នោតនេះបានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទឹកនៅទំនប់៧មករា ពុំទាន់ជាបញ្ហាចោទនៅឡើយទេ

ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅទំនប់ ៧មករា វេលាម៉ោង១១:០០នាទី មានកម្ពស់ ៤,១៨ម៉ែត្រ នៅទាបជាងទំនប់បង្ហៀ រីឯទឹកនៅក្នុងស្ទឹងព្រែកត្នោត ស្ថិតក្នុងពោះស្ទឹងនៅឡើយ ។ សរុបជារួមស្ថានភាពទឹកពុំមានជាបញ្ហាចោទនៅឡើយទេ។ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបន្តតាមដានស្ថានភាពទឹកនេះបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់៕

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង […]