សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ។
Archives
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តនិស្សិតនៅក្រៅប្រទេសខិតខំសិក្សាយកចំណេះជំនាញ មកបម្រើប្រទេសជាតិវិញ
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបថា ងចំណោមនិស្សិតទាំង២៤នាក់ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ ជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ […]
សូមបន្តប្រុងប្រយ័ត្ន! កម្ពុជា បន្តមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃទី២-៨ ខែសីហា
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ […]
លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ជាង ៦,៣លាននាក់ ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានឲ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង […]
តើលោក យឹម លាត ប្អូនថ្លៃលោក ហ៊ុន ម៉ានី ជានរណា?
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក រ័ត្ន សុវណ្ណនៈ, លោកស្រី សាយ សំអាត
មកស្វែងយល់ពីកត្តាអំណោយផល និងហានិភ័យ ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីកត្តាអំណោយផល និងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា។ បើតាមធនាគារជាតិនៃកម្ពុជា សម្រាប់កត្តាអំណោយផល រួមមាន៖ ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់ មានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន ការកើនឡើងការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ សេដ្ឋកិច្ចមានភាពបើកទូលាយ និងសមាហរណកម្មខ្ពស់ ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកត្តាភាគលាភប្រជាសាស្ត្រ។ ចំណែកហានិភ័យនិងបញ្ហាប្រឈមមានដូចជា៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឺរ៉ុប និងចិន ការកើនឡើងអតិផរណាដែលនឹង ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋភាពមិនច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺកូវីដ-១៩ […]
អបអរសាទរ! កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦
កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។ ឯកឧត្តម ហ៊ុន ម៉ាណែតកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាម online ដែលចូលរួមអោយយយើងទទួលបានជោគជ័យ។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់ ចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ […]
រងចាំយូរហើយទីបំផុត MV ចម្រៀង « Don’t Compare » សុវត្ថិ មុនីវណ្ណ ចេញជាផ្លូវការតាមការសំណូមអ្នកគាំទ្រ
ទីបំផុត MV ចម្រៀង « Don’t Compare » របស់តារាចម្រៀងវ័យក្មេងរូបសង្ហារ សុវត្ថិ មុនីវណ្ណ នៅក្នុងផលិត កម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ជាមួយនិងបច្ចេកទេសថត និងការសម្តែងដ៏ល្អរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ពិតជាធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង ។
ជួបវិប្បត្តិផ្លូវចិត្តជិត ៥ ឆ្នាំ ទូច ស្រីលក្ខណ៍ ទើបរកច្រកចេញឃើញនិងវិលមកសិល្បៈកសាងកេរ្តិ៍ឈ្មោះឡើងវិញ
តារាសម្តែង និង ចម្រៀង ទូច ស្រីលក្ខណ៍ បានបាត់មុខពីសិល្បៈជិត ៥ ឆ្នាំហើយ បន្ទាប់ពីបានលែងលះជាមួយស្វាមី ក្នុងចន្លោះពេលនោះនាងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតមិនហ៊ានជួបមុខមិត្តភក្តិ ឬអ្នកជុំវិញខ្លួនឡើយ ។
ឧត្តមសេនីយ៍ឯក ស ថេត ណែនាំដល់កងកម្លាំងនគរបាល ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង៧០០នាក់ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ ដោយបានលើកឡើងណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ […]

